ដោយ៖ ប៊ី
ភ្នំពេញៈ ការរៀបចំទីតាំងសាងសង់របស់គម្រោងNaga3 នៅតែបន្តទៅមុខ ទោះបីមានវិបត្តិCOVID-19ក៏ដោយខណៈការធ្វើតេស្តដីបានបញ្ចប់ហើយក្រុមហ៊ុនកំពុងរៀបចំឯកសារដេញថ្លៃនិងការស្ថាបនាគ្រឹះរំពឹងថានឹងចាប់ផ្តើមនៅចុងឆ្នាំនេះ។
ក្រុមហ៊ុន NagaCorp បានឱ្យដឹងថា មានក្រុមហ៊ុនម៉ៅការសំណង់១៨ ក្នុងនោះក៏មានក្រុមហ៊ុនរដ្ឋចិនមួយចំនួនផងដែរ សម្រាប់សាងសង់គម្រោង Naga3។
គម្រោងNaga3 នឹងភ្ជាប់ទៅនឹងទីតាំង ដែលមានស្រាប់ដោយការពង្រីកណាហ្គាស៊ីធីចន្លោះណាហ្គា១ និងណាហ្គា២។ ក្រុមហ៊ុនNagaបានឱ្យដឹងថា នឹងមានប្រព័ន្ធដឹកជញ្ជូនក្រោមដី និងពីលើដីរវាងបរិវេញគម្រោងទាំងបី។ នេះបើយោងតាមលោក Paul Steelman នាយកប្រតិបត្តិក្រុមហ៊ុន Steelman ដែលជាដៃសាងសង់របស់ក្រុមហ៊ុនNaga។
ទុនវិនិយោគសាងសង់គម្រោងNaga3 គឺធ្វើតាមលំនាំរបស់គម្រោង Naga2 លោកChen Lip Keong ស្ថាបនិកក្រុមហ៊ុនNagaCorp បានចំណាយប្រាក់សាងសង់ចំនួន៣៩២លានដុល្លារពីភាគហ៊ុនរបស់លោក។ លោកបានយល់ព្រមផ្តល់ហិរញ្ញប្បទានពាក់កណ្តាលនៃការចំណាយ៣,៥ពាន់លានដុល្លារ របស់គម្រោងNaga3 ឬស្មើនឹងភាគហ៊ុនក្រុមហ៊ុនចំនួន១,១៤ ពាន់លានដុល្លារ។
គម្រោងNaga3 គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៥ នឹងពង្រីកបន្ទាប់សរុបរហូតដល់ ៥០០០បន្ទប់ តុល្បែង១៣០០ និងម៉ាស៊ីនហ្គេមអេឡិចត្រូនិច៤.៥០០។ រដ្ឋាភិបាលកម្ពុជាអនុញ្ញាតដល់ការវិនិយោគនេះ ដោយបន្តរយៈពេល១០ឆ្នាំទៀត នូវសិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុនNagaCorp នៅភ្នំពេញដល់ឆ្នាំ២០៤៥។ អាជ្ញាប័ណ្ណលេងល្បែងរបស់ខ្លួនដំណើរការដល់ឆ្នាំ ២០៦៥៕ ASGAM៕