អ្នកនាំពាក្យៈទំហំនៃការនាចេញ-នាំចូលរបស់កម្ពុជានៅតែមានសញ្ញាវិជ្ជមាន

0

ដោយវុត្ថា

ភ្នំពេញៈទំហំពាណិជ្ជកម្មនៃការនាំចេញ និងនាំចូលរបស់កម្ពុជារហូតមកដល់ពេលនេះ នៅតែដំណើរការ និងមានភាពវិជ្ជមាន បើទោះបីកម្ពុជា ប្រឈមទៅនឹងវិបត្តិសេដ្ឋកិច្ចសកល និងមានរោងចក្រសហគ្រាសមួយចំនួន បានប្រកាសពីការព្យួការ និងបិទទ្វាយ៉ាងណាក្តី។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោកស៊ាង ថៃបានប្រាប់គេហទំព័រ Propertyarea.asia នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០នេះឱ្យដឹងថា តាមតួរលេខនៃការនាំចូល-នាំចូលរបស់កម្ពុជា ដែលបានផ្សព្វផ្សាយកន្លងមកថ្មីៗនេះ គឺមិនមានអ្វីទទួលរងផលប៉ះពាល់ និងជាឧបសគ្គនោះទេ បើទោះប្រឈមទៅនឹងជំងឺ Covid-19។

លោកបន្តថា “ចាប់តាំងពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២០កន្លងមកនេះ  ទំ ហំ ពាណិជ្ជកម្មនាំចេញ-នាំចូលរបស់កម្ពុជាទទួលបាន១៦,៥ ពាន់លានដុល្លារអាមេរិក  ខណៈក្នុងរយៈពេល ខែកក្កដាខែសីហានេះ មានចំនួន១៦,៨ ពាន់លានដុល្លារអាមេរិក”។

លោកបន្ថែមថា ដោយឡែក នៅក្នុងឆ្នាំ២០១៩ ពីខែមករា ដល់ខែ មិថុនា ឆ្នាំ ២០២០ ការនាំចេញរបស់កម្ពុជាមានចំនួន៦៦៩០ លានដុល្លារអាមេរិក ខណៈរយៈពេលដូចគ្នានៃឆ្នាំ ២០២០នេះ មានចំនួន៧៧១៧ លានដុល្លារអាមេរិក ពោលគឺកើនឡើជាង ១០០០លានដុល្លារអាមេរិក។

លោកបញ្ជាក់ទៀតថា “បើទោះបីកម្ពុជាបានប្រកាសថា មានរោងចក្រមួយចំនួន បានប្រកាសពីការព្យួរការងារ និងបិទទ្វារដែលបង្កឡើង និងងផលប៉ះពាល់ពីជំងឺ Covid-19ក៏ដោយ ក៏ការនាំចេញនូវផលិតផលផ្សេងទៀតរបស់កម្ពុជា នៅតែមានសញ្ញាវិជ្ជមាន និងកំណើន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here