ដោយ ហ្សូលី
ភ្នំពេញៈ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ច តំបន់អាស៊ីអាគ្នេយ៍ (AEM) តាមប្រព័ន្ធអនឡាញនៅពេលថ្មីៗនេះ ប្រទេសជាសមាជិកបានលើកឡើងជម្រើស២ថាងតើអាស៊ានគួររើសសម្ព័ន្ធភាពជិតស្និទជាមួយចិន ដែលជាមធ្យោបាយល្អបំផុត ក្នុងការដើរលើផ្លូវត្រួសត្រាយសេដ្ឋកិច្ច ក្រោយវិបត្តិរាតត្បាត ឬក៏សហការជាមួយអាមេរិកប្រឆាំងចិន ដែលមិនទទួលបានអ្វី ប៉ុន្តែមានកង្វល់? ។

ជាក់ស្តែង ជម្លោះដែនដីនៅសមុទ្រចិនរវាងហ្វីលីពីន និងចិន បានបោសសម្អាតនូវអំពើល្អរបស់ចិន និងប្រែក្លាយចិនទៅជាដៃគូប្រកួតប្រជែង ដ៏មានឥទ្ធិពលជាមួយអាមេរិក។ ហេតុការណ៍នេះ បានដាក់សម្ពាធដល់បណ្តារប្រទេសជាសមាជិកអាស៊ាន ពិបាកនៅក្នុងសម្រេចចិត្តរើសភាគីណាមួយ។
ចិនមានសារៈសំខាន់ សម្រាប់សេដ្ឋកិច្ចជាមួយប្រទេសអាស៊ានមួយចំនួន ប៉ុន្តែសម្ពាធអាមេរិក បានទប់ស្កាត់ពួកគេចងសម្ព័ន្ធភាពជាមួយទីក្រុងប៉េកាំង។
ពាណិជ្ជកម្ម និងការវិនិយោគរវាងចិន និងសហគមន៍អាស៊ាន រីកស្គុះស្គាយយ៉ាងឆាប់រហ័ស ដែលទំហំទុនវិនិយោគបានកើនពី៤៣ពាន់លានដុល្លារ នៅឆ្នាំ២០០២ ហើយបន្ទាប់ពីបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ចិន ទំហំពាណិជ្ជកម្មចិន និងអាស៊ាន បានហក់ឡើងដល់ ៦៤៤ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ ។
លើសពីនេះតំបន់អាស៊ីអាគ្នេយ៍ និងចិនប្រែក្លាយទៅជាដៃគូពាណិជ្ជកម្មដ៏ធំ ក្នុងត្រីមាសទី១ ឆ្នាំ ២០២០នេះ។
ការស្តារសេដ្ឋកិច្ចពីមេរោគរាតត្បាតដ៏ឆាប់របស់ចិន ជាមួយកំណើនសេដ្ឋកិច្ច៣.២ភាគរយនៅក្នុងត្រីមាសទី២នេះ បានពង្រឹងជំហរកិច្ចសហប្រតិបត្តិការរបស់អាស៊ាន។
មូលនិធិរូបិយវត្ថុអន្តរជាតិ IMF និងស្ថាប័នដទៃទៀតព្យាករណ៍ថា ចិននឹងក្លាយទៅជាប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោក ជាមួយកំណើនសេដ្ឋកិច្ចវិជ្ជមាននៅឆ្នាំ២០២០នេះ។ ផ្គួបផ្សំបន្ថែមនូវភាពសុទិដ្ឋិនិយម ក្នុងសេចក្តីថ្លែងការណ៍ស្តីពី ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្រោមតំបន់ពាណិជ្ជកម្មសេរី និងការប្រយុទ្ធប្រឆាំងការពារជំងឺCovid-19 ដែលចេញដោយអាស៊ាននិងចិន។
ទស្សនៈនៃការវិនិយោគ និងពាណិជ្ជកម្មសម្រាប់អាស៊ាន គឺជាការសន្យាដ៏ប្រសើរជាមួយកម្មវិធីស្តារសេដ្ឋកិច្ច និងគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ចិន។ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងការទិញដ៏សន្ធឺកសន្ធាប់ ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងធានាបាននូវការវិនិយោគរបស់ជនជាតិចិន និងការនាំចូលទំនិញពីអាស៊ានអំឡុងក្រោយពេលវិបត្តិមេរោគរាតត្បាត។
សេដ្ឋកិច្ចរវាងភាគីទាំងពីរ គឺជាការបំពេញបន្ថែមដ៏ស៊ីជម្រៅ ក្នុងការនាំចេញរបស់អាស៊ាន ដែលភាគច្រើនជាទំនិញទូទៅ និងអាហារសម្រាប់ការផ្គត់ផ្គង់នាំចេញទៅចិន។ លើសពីនេះ ខណៈពេលដែលសេដ្ឋកិច្ចសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងជប៉ុនកំពុងប្រឈមនិងព្យុះវិបត្តិដ៏ធ្ងន់ធ្ងរ ការសហការជាមួយចិន អាចជួយដល់សមាគមអាស៊ានជៀសឆ្ងាយពីការធ្លាក់ចុះ និងជួបប្រទះវិបត្តិសេដ្ឋកិច្ច។
រីឯការទប់ទល់ជាមួយមេរោគវិញទៀតសោត ដៃគូដែលល្អសាកសមបំផុតគឺចិន ដែលជាប្រទេសមានយុទ្ធសាស្ត្រទប់ស្កតា់ល្អ និងមានបទពិសោធន៍បញ្ចៀសមេរោគឆ្លងយ៉ាងមានប្រសិទ្ធភាព៕






