ដោយវុត្ថា
ភ្នំពេញៈ ប្រទេសកម្ពុជាបានក្លាយជាសមាជិក របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ។ សហគមន៍អាស៊ាន (ASEAN Community) មានសសរស្ដម្ភចំនួន៣៖ សហគមន៍សន្តិសុខអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន។
សម្រាប់ប្រទេសកម្ពុជា និងសហគមន៍សេដ្ឋកិច្ចអាស៊ានមាននូវទីផ្សារ និងមូលដ្ឋានផលិតកម្មតែមួយ ដែលនឹងធ្វើអោយកាន់តែមានសក្ដានុពល និងភាពប្រកួតប្រជែងខ្ពស់ជាមួយនឹងយន្តការ និងវិធានការក្នុងពង្រឹងការអនុវត្តកិច្ចព្រមព្រៀងសេដ្ឋកិច្ច ដែលមានស្រាប់ បង្កើនសន្ទុះសមាហរណកម្មតំបន់លើវិស័យអាទិភាព សម្របសម្រួលលំហូរធុរជន ពលករជំនាញ និង ធនធានមនុស្ស ព្រមទាំងពង្រឹងនូវយន្តការស្ថាប័នរបស់អាស៊ាន។
            
 






