ដោយវុត្ថា
ភ្នំពេញៈ រាល់ការធ្វើអាជីវកម្មនីមួយៗ ដែលមានលក្ខណៈដូចគ្នាតែងតែមានការប្រកួតប្រជែងខ្ពស់បំផុត ដើម្បីបានផលចំណេញរៀងខ្លួន តែអាជីវកម្មខ្លះ គឺក៏មានការប្រកួតប្រជែងមិនស្មោះត្រង់ខ្លាំងណាស់ដែរ។
យោងតាមគេហទំព័ត៌របស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្មបាន ឲ្យដឹងថា អំពើនៃការប្រកួតប្រជែងណា ដែលផ្ទុយពីគោលការណ៍នៃការអនុវត្តន៍ទៀងទាត់នៅក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្ម ត្រូវចាត់ទុកថា ជាការប្រកួតប្រជែងមិនស្មោះត្រង់។
ទង្វើទាំងឡាយដូចខាងក្រោម ត្រូវចាត់ទុកថា បានបង្កើតនូវអំពើរនៃការប្រកួតប្រជែងមិនស្មោះត្រង់៖
ក- ការបង្កើតឱ្យមានការភាន់តច្រឡំ តាមមធ្យោបាយណាមួយ ជាមួយសហគ្រាស ជាមួយទំនិញ ឬជាមួយសកម្មភាពឧស្សាហកម្ម។
ខ- ការពោលអះអាងមិនត្រឹមត្រូវក្នុងពាណិជ្ជកម្ម ដែលធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ សហគ្រាស ទំនិញ ឬសកម្មភាពឧស្សាហកម្មពាណិជ្ជកម្ម ឬសេវាកម្មនៃគូប្រកួតប្រជែង។
គ- ការបញ្ជាក់ ឬការពោលអះអាង ដែលបានប្រើប្រាស់នៅក្នុងពាណិជ្ជកម្ម ហើយដែលអាចធ្វើឱ្យសាធារណជនភាន់ច្រឡំ អំពីប្រភេទដំណើរការផលិត លក្ខណៈ ភាពសមស្រប សំរាប់គោលបំណងរបស់គេ ឬបរិមាណនៃទំនិញ៕