ដោយវុត្ថា
ភ្នំពេញៈ ប័ណ្ណសំគាល់ការបង់ពន្ធអចលនទ្រព្យ ជាកាតសម្គាល់អចលនទ្រព្យមួយដែលបញ្ជាក់ពីអត្តសញ្ញាណ និងបច្ចុប្បន្នភាពព័ត៌មានលម្អិត នៃអចលនទ្រព្យ។ កាតនេះមានសុពលភាព ជានិច្ចមិនថាអចលនទ្រព្យនោះត្រូវបានទិញលក់ ឬដូរម្ចាស់កាន់កាប់ក៏ដោយ។
ប័ណ្ណសម្គាល់អចលនទ្រព្យ ការបង់ពន្ធអចលនទ្រព្យ បង្កើតឡើងដើម្បីជួយសម្រួលដល់ការបង់ពន្ធ ឲ្យកាន់តែមានភាពងាយស្រួល ដោយសារម្ចាស់អចលនទ្រព្យអាចបង់ពន្ធតាមសាខាពន្ធដាមួយណាក៏បាន ហើយពន្ធនោះនឹងចូលទៅកាន់សាខាពន្ធដែលអចលនទ្រព្យនោះស្ថិតនៅ។
            
 






