ដោយ ហ្សូលី
ភ្នំពេញៈ ជាមួយការដាក់ចេញនូវយុទ្ឋសាស្រ្តកាទូតដ៏ប៉ិនប្រសព្វ ដើម្បៅវិបុលភាពរបស់ខ្លួន បានធ្វើឲ្យសហគមន៍អន្តរជាតិទទួលស្គាល់កម្ពុជា ខណៈការប្រើប្រាស់យុទ្ឋសាស្រ្តពាណិជ្ជកម្មស៊ីជម្រៅ បានធ្វើឲ្យប្រទេសទើបងើបឡើងពីវិបត្តិនេះ អាចក្តោបក្តាប់បាននូវសម្ព័ន្ឋមិត្តធំៗចំនួនបីលើពិភពលោក។
តាមគម្រោងប្រព័ន្ធផ្សព្វផ្សាយកំពុងដំណើរការ ដើម្បីចាប់ផ្តើមការចរចា FTA ជាមួយចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ជប៉ុន ម៉ុងហ្គោលី និងឥណ្ឌា ដោយមានក្រុមការងារយ៉ាងតិច៨ក្រុម ដែលបង្កើតឡើងដោយប្រទេសកម្ពុជា ដើម្បីសិក្សាចរចានិងរៀបចំយុទ្ធសាស្ត្រFTA រួមរបស់ខ្លួន។
សម្ព័ន្ធភាពជាមួយចិន

នៅពេលដែលប្រទេសកម្ពុជា និងចិនបានប្រកាសកាលពីខែសីហាថា ភាគីទាំងពីរបានចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ត្រឹមតែមួយឆ្នាំ អ្នកវិភាគមួយចំនួនបាននិយាយថា វាជាសញ្ញាមួយដែលទីក្រុងប៉េកាំង នឹងពង្រឹងឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួនបន្ថែមទៀត លើប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ។ ពាណិជ្ជកម្មសរុបរវាងកម្ពុជា និងចិនបានកើនឡើងជាលំដាប់ ដោយបានកើនឡើង២៧,៧ភាគរយ ដែលមានទំហំទឹកប្រាក់សរុបដល់៩,៤៣ ពាន់លានដុល្លារចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ ២០១៩ នេះបើយោងតាមតួលេខពីក្រសួងពាណិជ្ជកម្មចិន។
ចាប់តាំងពីការយកឈ្នះប្រទេសជប៉ុន ក្នុងនាមជាអ្នកផ្តល់ជំនួយដ៏ធំបំផុតរបស់ប្រទេសកម្ពុជានៅឆ្នាំ២០១០ ឥទ្ធិពលរបស់ប្រទេសចិន បានកើនឡើងជាលំដាប់តាមរយៈលំហូរនៃការវិនិយោគ កម្មករ និងភ្ញៀវទេសចរណ៍។
បើយោងតាមតួលេខរបស់ធនាគារពិភពលោក បច្ចុប្បន្នចិនបានផ្តល់ការផ្គត់ផ្គង់ប្រហែល៤០ភាគរយ នៃការវិនិយោគផ្ទាល់ពីបរទេសរបស់ប្រទេសកម្ពុជា និងកាន់កាប់បំណុលសាធារណៈចំនួនពាក់កណ្តាល ស្មើតម្លៃ៧០០០លានដុល្លារក្នុងឆ្នាំ ២០១៨ ។
ប្រទេសចិនក៏បានយកឈ្នះសហភាពអ៊ឺរ៉ុប ដែលជាប្រទេសនាំចូលអង្ករកម្ពុជាច្រើនជាងគេ ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បានកើតឡើងដោយមានការសន្យាពីទីក្រុងប៉េកាំង នូវពាណិជ្ជកម្មមានទំហំទឹកប្រាក់១៤០លានដុល្លារជាប្រាក់កម្ចី និងជំនួយឥតសំណងសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ។
កាលពីសប្តាហ៍មុន ប្រទេសចិនបានធ្វើការអះអាងម្តងទៀត នៅក្នុងប្រទេសដែលមានប្រជាជនចំនួន១៦,៨លាននាក់ នៅពេលមានសេចក្តីរាយការណ៍ថា ចំណែកដ៏សំខាន់នៃអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលមានទំហំទឹកប្រាក់ចំនួន៤០៥លានដុល្លារអាមេរិក នៅទីក្រុងភ្នំពេញនឹងត្រូវបានសាងសង់ដោយសាជីវកម្ម Metallurgical នៃប្រទេសចិនដែលជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ។
លោកយូ ហុង អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានអាស៊ីបូព៌ា នៃសាកលវិទ្យាល័យជាតិសិង្ហបុរី បានសរសេរនៅក្នុងទស្សនាវដ្តីអេឡិចត្រូនិច ជាភាសាអង់គ្លេសផ្តោតលើប្រទេសចិនថា នៅពេលដែលខ្សែចង្វាក់ផ្គត់ផ្គង់សកល បានកើតឡើងបន្ទាប់ពីមានវិបត្តិនោះ បណ្តាប្រទេសអាស៊ីអាគ្នេ យ៍គួរតែអនុវត្តន៍កំណែទម្រង់ក្នុងស្រុក ការអភិវឌ្ឍន៍វិស័យផលិតកម្មរបស់ពួកគេ និងបង្កើនឧស្សាហកម្មគាំទ្រ។
សម្ព័ន្ធភាពជាមួយកូរ៉េ

រដ្ឋាភិបាលកម្ពុជា បានធ្វើកិច្ចចរចាពាណិជ្ជកម្មលើកទី៤ របស់ខ្លួនជាមួយកូរ៉េខាងត្បូងកាលពីសប្តាហ៍មុន ដោយផ្តោតលើច្បាប់ពាណិជ្ជកម្មទូទៅ ការបោសសំអាតគយ ការចូលទៅកាន់ទីផ្សារ និងបញ្ហាផ្សេងទៀត។ ទោះបីជាការចរចារលើកដំបូង ធ្វើឡើងនៅខែកក្កដាក៏ដោយ ក៏ភាគីទាំងពីរសង្ឃឹមថា នឹងបញ្ចប់សេចក្តីព្រាងកិច្ចព្រមព្រៀងនៅពេលឆាប់ៗនេះ។
នៅក្នុងសុន្ទរកថា ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាលពីខែឧសភាកន្លងទៅនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ការមាន FTA បន្ថែមទៀត នឹងមិនត្រឹមតែធ្វើឱ្យប្រសើរឡើង នូវការប្រកួតប្រជែងរបស់ប្រទេស និងពង្រឹងយុទ្ធសាស្ត្រធ្វើពិពិធកម្មពាណិជ្ជកម្មប៉ុណ្ណោះទេ ពួកគេក៏នឹងធ្វើសមាហរណកម្មកម្ពុជាទៅក្នុងសេដ្ឋកិច្ច ក្នុងតំបន់និងពិភពលោកផងដែរ។
ទោះយ៉ាងណាលោក ប៉ូ សុដាលីន អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានសហប្រតិបត្តិការនិងសន្តិភាពកម្ពុជា និងជាបេក្ខជនបណ្ឌិតនៃសាកលវិទ្យាល័យហ្គ្រីហ្វីត នៃប្រទេសអូស្រ្តាលីបានមានប្រសាសន៍ថា ការផ្តោតរបស់ប្រទេសកម្ពុជាក្នុងការចរចា FTA ជាមួយប្រទេសដទៃទៀត គឺជាការធ្វើពិពិធកម្មភាពជាដៃគូពាណិជ្ជកម្មរបស់ខ្លួន បន្ទាប់ពីសហភាពអឺរ៉ុបកាត់បន្ថយសិទ្ធិពាណិជ្ជកម្ម និងមិនកាត់បន្ថយការពឹងផ្អែកសេដ្ឋកិច្ចរបស់ខ្លួនលើប្រទេសចិន។
សម្ព័ន្ធភាពជាមួយអាមេរិក

ជាមួយគ្នានេះ កម្ពុជាក៏មានបញ្ហាប្រឈមផងងដែរ ដែលសហរដ្ឋអាមេរិកអាចពិចារណាដកហូតសិទ្ឋប្រព័ន្ឋអនុគ្រោះពន្ឋពីកម្ពុជានាពេលខាងមុខ ប៉ុន្តែយ៉ាងណាបញ្ហានេះទំនងជាអាចដោះស្រាយបាននាពេលអនាគត។
ប៉ុន្តែយ៉ាងណា នេះក៏ជាការគំរាមកំហែងពីសហរដ្ឋអាមេរិក ដែលដកហូតសិទ្ធិធ្វើពាណិជ្ជកម្ម ដោយមិនគិតពន្ធរបស់កម្ពុជា ក្រោមក្របខ័ណ្ឌអនុគ្រោះពន្ធទូទៅ (GSP) ដែលមានគោលបំណងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច នៅក្នុងប្រទេសអភិវឌ្ឍន៍តិចតួចដោយលុបបំបាត់ពន្ធលើផលិតផលរាប់ពាន់។
ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា លោក Allen Dodgson Tan បានមានប្រសាសន៍ថា វាជាកំហុសដ៏ធ្ងន់ធ្ងរមួយ សម្រាប់សហរដ្ឋអាមេរិក ក្នុងការដកហូតសិទ្ធិ GSP សម្រាប់កម្ពុជា ដោយសារពាណិជ្ជកម្មសេដ្ឋកិច្ចទ្វេភាគី បានដើរតួជាកម្លាំងតុល្យភាពក្នុងការប្រកួតប្រជែង ដែលកំពុងបន្តសម្រាប់ឥទ្ធិពលនៅកម្ពុជានិងក្នុងតំបន់។
ទិន្នន័យការិយាល័យជំរឿនអាមេរិកបានបង្ហាញថា ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក បានកើនឡើង២៣ភាគរយដល់២,៧៥ពាន់លានដុល្លារនៅឆមាសទីមួយនៃឆ្នាំនេះ គឺកើនឡើងពី២,២៤ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
កំណើននេះ បានកើតឡើងដោយសារការកើនឡើង នៃការដឹកជញ្ជូនផលិតផលទាក់ទងនឹងការធ្វើដំណើរដូចជា កាបូបដៃ កាបូបស្ពាយ និងវ៉ាលី ដែលត្រូវបានអនុគ្រោះពន្ធក្រោមការធ្វើវិសោធនកម្ម GSP ដែលចូលជាធរមានកាលពីខែកក្កដាឆ្នាំ២០១៦ ។
ខណៈដែលមានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីបន្ថែមទៀត ទំនងជានឹងកាត់បន្ថយការពឹងផ្អែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ទៅលើទីក្រុងប៉េកាំង។ ស្ថានភាពរបស់ប្រទេសចិន ក្នុងនាមជាវិនិយោគិនដៃគូពាណិជ្ជកម្ម និងម្ចាស់ជំនួយធំជាងគេនៅរាជធានីភ្នំពេញ ត្រូវបានគេរំពឹងថានឹងនៅដដែល។
សម្រាប់ការចរចាFTA ជាមួយសហរដ្ឋអាមេរិក អង់គ្លេស និងជប៉ុន ឧបសគ្គសំខាន់ៗ នៅតែមានចាប់តាំងពីសេដ្ឋកិច្ចជឿនលឿនទាំងនេះ ទាមទារស្តង់ដារខ្ពស់នៃតម្លាភាពនិងគណនេយ្យភាព។
ដើម្បីឆ្លើយតបនឹងស្តង់ដារ ប្រទេសកម្ពុជា មិនត្រឹមតែត្រូវការកែលម្អគុណភាពទំនិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោះស្រាយបញ្ហាមួយចំនួនជាដើម៕ South Morning China Post៕






