ដោយៈវុត្ថា
ភ្នំពេញៈ សន្និធិគយបណ្តោះអាសន្ន គឺសំដៅលើសន្និធិទំនិញ ដែលស្ថិតនៅក្រោមការត្រួតពិនិត្យគយ នៅកន្លែងដែលទទួលការអនុញ្ញាត ដើម្បីរង់ចាំការបំពេញបែបបទបញ្ចេញទំនិញពីគយ។

ដោយៈវុត្ថា
ភ្នំពេញៈ សន្និធិគយបណ្តោះអាសន្ន គឺសំដៅលើសន្និធិទំនិញ ដែលស្ថិតនៅក្រោមការត្រួតពិនិត្យគយ នៅកន្លែងដែលទទួលការអនុញ្ញាត ដើម្បីរង់ចាំការបំពេញបែបបទបញ្ចេញទំនិញពីគយ។

អាជ្ញាប័ណ្ណសម្រាប់ប្រតិបត្តិករ ទីកន្លែងសន្និធិគយបណ្តោះអាសន្ន ត្រូវសម្រេចដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ភណ្ឌាគារគយមានដែនកំណត់ គឺជាទីកន្លែងដែលទំនិញ ត្រូវបានដាក់សម្រាប់រយៈពេលជាក់លាក់មួយ ស្ថិតនៅក្រោមការត្រួតពិនិត្យគយ ដោយមានបញ្ជាក់ពីពេលវេលាច្បាស់លាស់។ ការដាក់ទំនិញក្នុងភណ្ឌា គារគយមានដែនកំណត់ ត្រូវបានព្យួរការបង់ពន្ធ អាករ និងការដាក់កម្រិតកំណត់ដែលទំនិញទាំងនោះ ត្រូវជាប់។ ភណ្ឌាគារគយមានដែនកំណត់មានបីប្រភេទ៖
ក. ភណ្ឌាគារសាធារណៈ ដែលទទួលការអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអាចធ្វើ ប្រតិបត្តិការ ដោយភ្នាក់ងាររបស់រាជរដ្ឋាភិបាល ឬ ដោយបុគ្គលណាមួយបាន។ ភណ្ឌាគារនេះត្រូវបាន ប្រើប្រាស់សម្រាប់ផ្តល់សេវា ដល់បុគ្គលទាំងឡាយដែលមានសិទ្ធិធ្វើសន្និធិទំនិញ។
ខ. ភណ្ឌាគារឯកជន ត្រូវបានផ្តល់ការអនុញ្ញាត ដោយនាយកទីចាត់ការគយ និងរដ្ឋាករត្រូវបានប្រើប្រាស់ ដោយឡែក ដោយបុគ្គលណាម្នាក់សម្រាប់ធ្វើសន្និធិទំនិញ ដើម្បីការប្រើប្រាស់ដោយឡែក រាប់បញ្ចូល ទាំងប្រតិបត្តិករអគារលក់ទំនិញរួចពន្ធ។
គ. ភណ្ឌាគារពិសេស គឺជាភណ្ឌាគារដែលទទួលបានសិទ្ធិ ពីនាយកទីចាត់ការគយនិងរដ្ឋាករ សម្រាប់ថែរក្សាប្រភេទទំនិញគ្រោះថ្នាក់ ប៉ះពាល់ដល់គុណភាពទំនិញដទៃទៀត ឬអាចត្រូវការទីកន្លែង ពិសេសសម្រាប់រក្សាទំនិញទាំងនោះ។
អាជ្ញាប័ណ្ណ សម្រាប់ភណ្ឌាគារគយមានដែនកំណត់ ត្រូវកំណត់នូវល័ក្ខខ័ណ្ឌសម្រាប់ម្ចាស់កម្មសិទ្ធិ និងប្រតិបត្តិកររាប់បញ្ចូលទាំងទីតាំង សំណង់ គម្រោងអគារ នីតិវិធីសម្រាប់ចាត់ចែង និងគ្រប់គ្រង ។
ទំនិញអាចរក្សាទុកក្នុងភណ្ឌាគារគយមានដែនកំណត់ រហូតដល់រយៈពេលពីរ (២) ឆ្នាំគិតពីថ្ងៃចុះ ។
ស្ថិតក្នុងកាលៈទេសៈជាក់ស្តែង រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអាចអនុញ្ញាតឲ្យបង្កើតភណ្ឌាគារ ផលិតកម្មមានដែនកំណត់ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់គយក្នុងគោលបំណងកែច្នៃ និងផលិតទំនិញ។ ផលិតផលដែលដាក់ចូលក្នុងភណ្ឌាគារផលិតកម្មមានដែនកំណត់ត្រូវព្យួរពន្ធ និងអាករនាំចូល ។
ប្រតិបត្តិការកែច្នៃ ឬចំរាញ់តេលសិលាឆៅឬបីទីមខនិជ ដើម្បីទទួលបានផលិតផលតេលសិលា ត្រូវដាក់ឲ្យស្ថិតនៅក្រោមរបបភណ្ឌាគារ ផលិតកម្មមានដែនកំណត់បាន៕