អ្នកជំនាញៈផ្លូវជាតិលេខ២នឹងមានបុរីនិងគំរោងជាច្រើនឆ្ពោះទៅតំបន់នេះ ក្រោយពេលផ្លូវនេះស្ថាបនារួច

0

        ដោយគង់ សូរិយា

        ភ្នំពេញៈ អ្នកជំនាញបាននិយាយថា តំបន់ផ្លូវជាតិលេខ២ចាប់ពីរង្វង់មូលគួរស្រូវ ឆ្ពោះទៅកាន់ស្រុកបាទី ខេត្តតាកែវនឹងមានគំរោងអភិវឌ្ឈន៍ច្រើនឆ្ពោះទៅតំបន់នេះ រាប់ទាំងលំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មនានា។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍៍ឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញនេះថា តំបន់ខាងលើនេះ ចាប់ផ្តើមកំរើកបណ្តើរៗហើយ ព្រោះគំរោងជាច្រើននឹងលេចចេញជារូបរាងនៅតំបន់នេះ នៅពេលផ្លូវជាតិលេខ២ស្ថាបនា និងពង្រីករួច។

លោកបន្តថា “ការរីកចម្រើនតំបន់នេះ ដោយសារវាកៀកនឹងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី និងហេដ្ឋារចនាសម្ព័ន្ឋ ពិសេសតំបន់នេះកៀកនឹងផ្លូវ៦០ម៉ែត្រ ដែល​បាននិងកំពុងពង្រីកសក្តានុពលទៅកាន់តំបន់នៅក្បែរៗៗនោះ”។លោកបន្តថា “ការរីកចម្រើននៃសេដ្ឋកិច្ច សង្គមនឹងធ្វើឲ្យការអភិវឌ្ឍនឹងរីកទៅកាន់តំបន់ជាយក្រុងកាន់តែច្រើន ដោយសារកត្តាសុខសន្តិភាព និងការរីកចម្រើននៃសេដ្ឋកិច្ច”។

ផ្លូវជាតិលេខបានបើកការដ្ឋានស្ថាបនាឡើងវិញ ដោយសម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីដើមឆ្នាំនេះ ដែលផ្លូវនេះត្រូវពង្រីកជាពីរគន្លងនៅតំបន់ខ្លះ និងតំបន់ខ្លះទៀតគ្រាន់តែពង្រីកទំហំផ្លូវធម្មតា។ គម្រោងនេះផ្តល់ហិរញ្ញប្បទាន ដោយសាធារណៈរដ្ឋកូរ៉េ។

បច្ចុប្បន្នតំបន់គួរស្រូវ និងតំបន់ជុំវិញនេះមានគំរោងបុរីលំនៅដ្ឋាន ជាច្រើនកំពុងសាងសង់ និងបានបញ្ចប់នៅតំបន់នេះដូចជា បុរីពិភពថ្មី និងបុរីជាច្រើនទៀត។

 

LEAVE A REPLY

Please enter your comment!
Please enter your name here