ដោយៈ រ៉ាណេត
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងធនធានទឹក និងឧតុនិយមបានអនុញាតឱ្យធនាគារអភិវឌ្ឍន៍អាស៊ី ដឹកនាំបណ្តាលស្ថាប័នស្រាវជ្រាវធំៗល្បីល្បាញ ផ្នែកគ្រប់គ្រងវិស័យធនធានទឹក ក្នុងពិភពលោកធ្វើការស្រាវជ្រាវអាងទន្លេ និងប្រព័ន្ធធារាសាស្ត្រមួយចំនួននៅកម្ពុជា ដែលក្នុងរួមមានខេត្តចំនួនក្រុងចំនួន៤ដែលនឹងត្រូវសិក្សា។
លោកចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះថា នៅក្នុងការសិក្សាស្រាវជ្រាវពីសំណាក់បណ្តាស្ថាប័នធំៗ និងល្បីនៅលើសាកលលោកនេះ នឹងមានការចង់ក្រងជាឯកសារសំខាន់អំពីទិន្នន័យ ដោយប្រើប្រាស់ទិន្នន័យ ដែលថែរក្សាទុករយៈពេលយូររបស់ក្រសួងធនធានទឹក និងឧត្តុនិយម។
លោក ចាន់ ស៊ីណាត ដែលជានាយកគម្រោងនៃ PMU-ADB and WB MOWRAM បានប្រាប់ឱ្យដឹងថា ការធ្វើការត្រួតពិនិត្យ និងធ្វើការវាយតម្លៃ លើលទ្ធផលសិក្សាស្រាវជ្រាវលើWater Accounting នៅក្នុងតំបន់អាងទន្លេទាំងអស់របស់ប្រទេសកម្ពុជា និង Water Productivity នៅក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយ ក្នុងខេត្តបាត់ដំបង នៅក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ ក្នុងខេត្តកំពង់ចាម នៅក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តប្រព័ន្ធប្រឡាយលេខ១៥ ក្នុងខេត្តតាកែវ និងតំបន់ប្រព័ន្ធធារាសាស្រ្តស្ទឹងជីនឹត ក្នុងខេត្តកំពង់ធំ នាពេលកន្លងមករបស់បណ្តាស្ថាប័នទាំងអស់ខាងលើ ដែលបានសហប្រតិបត្តិការល្អជាមួយនឹង ក្រសួងធនធានទឹក និងឧតុនិយម MOWRAM និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF។
ជាមួយគ្នានេះ លោកក៏បានស្នើ និងណែនាំឱ្យ ADB និងបណ្តាស្ថាប័ន្ធស្រាវជ្រាវសំខាន់ៗក្នុងពិភពលោកខាងលើ ធ្វើការប្រមូលទិន្នន័យដើម Raw Data and Information ឲ្យបានគ្រប់គ្រាន់ មុននឹង Run Software Modelling, Computer Computing and Writing ត្រូវជៀសវាងប្រើតែការ Estimating Remote Sensing Settelize and Emerge ជាពិសេសត្រូវតែប្រើប្រាស់ទិន្នន័យដែលថែរក្សាទុករយៈពេលយូររបស់ក្រសួងធនធានទឹក និងឧតុនិយមជាកំហិត។
សម្រាប់អាងទន្លេ និងក្នុងបណ្តាប្រព័ន្ធធារាសាស្រ្ត ដែលនឹងត្រូវសិក្សាស្ថិតក្នុងខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងក្នុងខេត្តតាកែវ ក្នុងកម្រិត៣០ម៉ែត្រ Spatial Resolutions ក្នុងនោះនឹងត្រូវធ្វើឯកសារមួយចំនួន ទី១ធ្វើផែនទី Evapotranspiration ២- ធ្វើផែនទី Biomass Productions និង៣ ធ្វើផែនទី Crop Water Productivity៕






