ដោយៈ គង់ ម៉ាលីន
សៀមរាបៈ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែ នដីនគរូបនីយកម្ម និងសំណង់ បានបង្ហាញពីទិដ្ឋភាពដ៏ស្រស់ស្អាត ក្រោយគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធថ្មីទាំង៣៨ខ្សែ នៅទូទាំងក្រុងសៀមរាប រួមជាមួយនឹងការស្ដារ និងធ្វើឱ្យប្រសើរឡើងនូវស្ទឹងសៀមរាប ឱ្យស័ក្ដិសមជាទីក្រុងទេសចរណ៍ដ៏ទាក់ទាញបំផុត។
តាមរយៈវីដេអូ 3D បានបង្ហាញឱ្យឃើញពីទិដ្ឋភាពដ៏ស្រស់ស្អាត និងទាក់ទាញបំផុត ដោយផ្លូវនីមួយៗមានការបែងចែកសម្រាប់រថយន្ត កង់ និងថ្មើរជើងដាច់ដោយឡែកពីគ្នា ខណ្ឌដោយសួនច្បារបៃតង។
ជាមួយគ្នានេះ គ្រប់ផ្លូវទាំងអស់នឹងមានការដាំលម្អ នូវដើមរុក្ខជាតិតូចធំ ដើមផ្កាចំរុះពណ៌ រួមនឹងការបំពាក់អំពូលបំភ្លឺទាំងអស់ ដែលកាន់តែបង្កើនសោភ័ណភាពទីក្រុងទាំងយប់ទាំងថ្ងៃ។
ចង់ដឹងថា ទិដ្ឋភាពដ៏ស្រស់ស្អាតនៃទីក្រុងទេសចរណ៍ សៀមរាបមានភាពទាក់ទាញដ៏កម្រិតណាសូមទស្សនាវីដែអូទាំងអស់គ្នា….






