ដោយៈនៅ ស៊ីវុត្ថា
ភ្នំពេញៈ វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ គឺជាឯកសារផ្លូវការមួយ ប្រើដើម្បីបញ្ជាក់ពីប្រភពដើមទំនិញ ដែលបានផលិតឬបានទទួលទាំងស្រុង នៅក្នុងប្រទេសមួយ។ ជាទូទៅឯកសារនេះ គឺជាផ្នែកស្នូលនៃឯកសារនាំចូល ដែលប្រទេសនាំចូលបានតម្រូវ។
នៅពេលអនុវត្តទម្រង់ការទាំងឡាយ សម្រាប់នាំចេញទំនិញ ក្រោមប្រព្រឹត្តិកម្ម អនុគ្រោះអ្នកនាំចេញ ឬតំណាងទទួលសិទ្ធិរបស់ខ្លួន ត្រូវដាក់ពាក្យជាលាយលក្ខណ៍អក្សរ ស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើម ទំនិញដោយភ្ជាប់មកជាមួយ នូវឯកសារគាំទ្រត្រឹមត្រូវ ដែលបង្ហាញថា ទំនិញដែលត្រូវនាំចេញ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការចេញ វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ។
-->
វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ មានពីរប្រភេទគឺ មិនទទួលបានភាពអនុគ្រោះពន្ធ និងទទួលបានភាពអនុគ្រោះពន្ធ។
ប្រទេសដែលតម្រូវឲ្យមានវិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញកម្ពុជា វិញ្ញាបនបត្របញ្ជាក់ ប្រភពដើមទំនិញ ទទួលបានអត្រាពន្ធអនុគ្រោះក្នុងទម្រង់ផ្សេងៗ ដូចជា៖
- អាស៊ាន-អូស្ត្រាលី-ញ៉ូវហ្សីលែន៖ វិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញ ទម្រង់ AANZ
- ចិន: វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ AC
- ឥណ្ឌា: វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ AI
- កូរ៉េ: វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ AK
- ជប៉ុន: វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ AJ
- វៀតណាម: វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ S
- ប្រព័ន្ធអនុគ្រោះទូទៅ ផ្នែកពាណិជ្ជកម្ម (LDC និង LLDC): វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ A ។
- អត្រាពន្ធមិនអនុគ្រោះអាចចេញបាន ដោយប្រើវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ទម្រង់ N ៕