ចំណេះដឹង​ផ្នែក​គយ! តើ​ការតវ៉ា​ប្រឆាំង​កំណត់ហេតុ​គយ​ត្រូវធ្វើ​ដូចម្តេច?

0

ដោយៈ​វុត្ថា

ភ្នំពេញៈ បុគ្គល​ដែល​ទទួលរង​នូវ​ទោសទណ្ឌ ឬ​ការឃាត់ទុក​នូវ​ទំនិញ មធ្យោបាយ​ដឹកជញ្ជូន ឬ​វត្ថុ​ផ្សេងទៀត អាច​តវ៉ា​ជាលា​យ​ល័ក្ខណ៍​អក្សរ ទៅ​អគ្គនាយកដ្ឋាន​គយ និងរ ដ្ឋា​ករ​កម្ពុជា ក្នុងកំឡុងពេល​សាមសិប (៣០) ថ្ងៃ ក្រោយពី​ទទួលបាន​សេចក្តីជូនដំណឹង ឬ​ការឃាត់ទុក ដោយ​បញ្ជាក់​ពី​មូលហេតុ​នៃ​ការតវ៉ា និង​តម្កល់​និមុត្តិ​ធានា។

លិខិត​សុំ​តវ៉ា ត្រូវមាន​ព័ត៌មាន​ដូចតទៅ៖

  • នាម អាសយដ្ឋាន និង​ហត្ថលេខា​របស់​បុគ្គល​ដែល​តម្កល់​ការតវ៉ា។
  • សេចក្តីលំអិត​នៃ​កំណត់ហេតុ​បទល្មើស​គយ ឬ​កំណត់ហេតុ​ឃាត់ទុក​បណ្តោះអាសន្ន រាប់បញ្ចូល​ទាំង​សេចក្តី​ថតចម្លង​កំណត់ហេតុ​ទាំងនេះ។
  • សេចក្តីពន្យល់​អំពី​មូលហេតុ​នៃ​ការតវ៉ា

ប្រសិនបើ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា មិន​ព្រម​តាម​ការតវ៉ា​ទេ។ បុគ្គល​ដែល​បានដាក់​ពាក្យ​តវ៉ា មាន​សិទ្ធិ​តវ៉ា​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច រាប់បញ្ចូល​ទាំង​តុលាការ​មាន​សមត្ថកិច្ច ចំពោះ​ការសម្រេច​របស់​អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា។

ការតវ៉ា​នេះ​ត្រូវធ្វើឡើង​ក្នុង​រយៈពេល​សាមសិប (៣០) ថ្ងៃ បន្ទាប់ពី​បានទទួល​សេចក្តីសម្រេច​ពី​អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here