ដោយគង់ សូរិយា
ភ្នំពេញៈ គ្រប់មុខជំនួញ ឬអាជីវកម្ម តែងតែមានហានិភ័យ ដែលកើតឡើងតាមទម្រង់ផ្សេងៗគ្នា និងប្រើប្រាស់វិធីសាស្ត្រដោះស្រាយខុសៗគ្នាផងដែរ ដើម្បីទទួលបានជផោគជ័យ។
ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា ឧកញ៉ាម៉ន សុខា បានសរសេរលើប ណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន កាលពីចុងសប្តាហ៍មុនថា តាមបទពិសោធន៍ និងការស្រាវជ្រាវ បន្ថែមរបស់លោកផ្ទាល់ហានិភ័យនៃអាជីវកម្មមានដូចខាងក្រោម ដែលសហគ្រិន ធុរជនត្រូវដឹងដូចជា ទី១ ហានិភ័យ ផលិតផល សេវាកម្ម (មិនមានតម្រូវការទី ផ្សារ ឬ ខ្វះគុណភាព)។ ទី២ ហានិភ័យអតិថិជន (មិនស្គាល់អតិថិជន គោលដៅ លក់ មិនដាច់ )។
ទី៣ ហានិភ័យហិរញ្ញវត្ថុ (ខ្វះប្រភពទុនបម្រុង និងគ្រប់គ្រងលំហូរសាចប្រាក់ មិនបានល្អ) ទី៤ ហានិភ័យ អ្នក វិនិយោគ (ចង់បានចំណេញច្រើនពេក ចង់បានផល
លឿនពេក ការប្រាក់ខ្ពស់ ។ល) ទី៥ -ហានិភ័យគូរប្រកួតប្រជែង (លក់ បញ្ចុះតម្លៃ សេវាកម្មល្អ អូសទាញអតិថិជន អ្នកផ្គត់ផ្គង់បុគ្គលិក។ ល)។ ទី៦ ហានិភ័យ ក្រុមការងារ (បុគ្គលិក មិនយល់ពីទស្សនវិស័យក្រុមហ៊ុន មានជំងឺតួឯកមិនគោរពគោលការណ៍ ។ល)
ទី៧ហានិភ័យ ផ្លូវច្បាប់ និងពន្ធដារ ទី៨ ហានិភ័យ ភាគហ៊ុនក្រុមហ៊ុន (មិនយល់ច្បាស់ពីអភិបាលកិច្ច ម្ចាស់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង។ល)។
ឧកញ៉ាម៉ន សុខាបានបន្តថា “ហេតុនេះមុនពេលចាប់រកស៊ី ឬ ក្នុងកំឡុង ពេលរកស៊ី សូមសិក្សាហានិភ័យទាំងអស់នេះ អោយបានច្បាស់លាស់ ជៀសវាងរកស៊ីមិនបាន យូរអង្វែង” ៕