ដោយ:គង់ សូរិយា
ព្រះសីហនុៈ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងទេសចរណ៍សហការជាមួយ សហព័ន្ធខ្មែរកីឡាទោចក្រយានរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរ “ជិះកង់នៃក្តីស្រឡាញ់” ។
យោងតាមព៌តមានដែលបានផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនង របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលបានចេញផ្សាយនារសៀលថ្ងៃទី៨ កុម្ភៈនេះបានឲ្យដឹងថា កម្មវិធីនេះ នឹងធ្វើឡើងនៅតាមឆ្នេរសមុទ្រក្រុងព្រះសីហនុ ដើម្បីបង្ហាញសក្តានុពលថ្មីនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងសណ្តាប់ធ្នាប់ អនាម័យថ្មីរបស់ទីក្រុងគោលដៅទេសចរណ៍តំបន់ឆ្នេរ ខេត្តព្រះសីហនុ។
វិញ្ញាសាកីឡាជិះកង់មានចំនួនបីសំខាន់ៗ រួមមាន ទី១ ប្រណាំងកង់ភ្នំ *៤០គីឡូម៉ែត្រ ពីឆ្នេរអូឈើទាល-ទៅឆ្នេររាម រួចត្រឡប់មកឆ្នេរអូឈើទាលវិញ។ ទី ២. “Fun Ride” ជិះកង់កម្សាន្តឆ្នេរសមុទ្រថ្មី “២៥គីឡូម៉ែត្រ ពីឆ្នេរអូឈើទាល-ទៅឆ្នេរអូត្រេះ រួចត្រឡប់កមឆ្នេរអូរឈើទាលវិញ និងទី៣. “Family Couple Rde” ជិះកង់ក្រុមគ្រួសារ និងគូរស្នេហ៍ -១៥គីឡូម៉ែត្រ តាមផ្លូវក្នុងទីក្រុងថ្មី និងឆ្នេរសមុទ្រ។
ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២១ ដែលជាថ្ងៃនៃទិវាសេចក្តីស្រឡាញ់នៅក្រុងព្រះសីហនុ។ គណៈកម្មការរៀបចំគ្រោងរៀបចំ ទីកន្លែងបោះតង់តាមឆ្នេរសមុទ្រ ជូនអ្នកចូលរួមទាំងអស់ដោយសុវត្ថិភាពសណ្តាប់ធ្នាប់ និងអនាម័យខ្ពស់៕