ដោយស៊ីវ ម៉េង
ភ្នំពេញៈ ក្រុមហ៊ុនផ្សារទំនើបបែបលក្ខណៈគ្រួសារ Bluebell បាននិងកំពុងឈានជើងចូលទីផ្សារកម្ពុជា ជាមួយនឹងការត្រៀមផ្តល់សេវាកម្មផ្សារទំនើប នៃគំរោងមជ្ឈមណ្ឌលពាណិជ្ជកម្មធំមួយនៅក្រុងភ្នំពេញ។
ដោយស៊ីវ ម៉េង
ភ្នំពេញៈ ក្រុមហ៊ុនផ្សារទំនើបបែបលក្ខណៈគ្រួសារ Bluebell បាននិងកំពុងឈានជើងចូលទីផ្សារកម្ពុជា ជាមួយនឹងការត្រៀមផ្តល់សេវាកម្មផ្សារទំនើប នៃគំរោងមជ្ឈមណ្ឌលពាណិជ្ជកម្មធំមួយនៅក្រុងភ្នំពេញ។
គំរោងមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ ដំបូងឡើយគ្រោងសហការជាមួយក្រុមហ៊ុនផ្សារទំនើបដ៏ល្បីនៅសឹង្ហបុរី The Capital ប៉ុន្តែការសហការនេះទំនងជាបានលុបចោល ដោយសារគម្រោងនេះ បានពន្យាពេលសាងសង់ ដោយមិនបញ្ចប់តាមផែនការ។
យ៉ាងណាក៏ដោយ ក្រុមហ៊ុន Bluebell Group ទោះជាក្រុមហ៊ុនមានលក្ខណៈគ្រួសារក្តី ប៉ុន្តែត្រូវបានគេទទួលស្គាល់ថា ជាក្រុមហ៊ុនឈានមុខគេមួយ នៅក្នុងវិស័យអាជីវកម្មផ្សារទំនើប រយៈពេលជាង៦០ឆ្នាំមកហើយ។ តាមរយៈការដាក់ដំណើរការ នូវផលិតផលម៉ាកប្រណីតៗ ជាលក្ខណៈសកល ១៥០ម៉ាក និងស្របតាមរបៀបរស់នៅបែបស៊ីវិល័យ នៅទូទាំងទ្វីបអាស៊ី ទាំងក្នុងវិស័យអាជីវកម្មផ្សារទំនើបក្នុងស្រុក និងវិស័យអាជីវកម្មផ្សារទំនើប ដែលបម្រើការដល់ការធ្វើដំណើរនានា និងលើគ្រប់ប្រភេទផលិតផលផងដែរ។
នាយកប្រតិបត្តិនៃក្រុមហ៊ុន Bluebell Group លោក Ashley Micklewright បានឱ្យដឹងថា បណ្ដូលអាជីវកម្មស្នូលរបស់ខ្លួន ក្នុងនាមជាអ្នកថែរក្សា និងប្រតិបត្តិ គឺស្ថិតនៅលើការយកចិត្តទុកដាក់ស្គាល់ពីពេលវេលា ទីកន្លែង វិធីសាស្ត្រ និងតម្រូវការរបស់អតិថិជន។
លោកបន្តថា រួមជាមួយការទាញចូលនូវបណ្ដាម៉ាក ផលិតផលចំបងៗជាលក្ខណៈសាកលចូលមកក្នុងទ្វីបអាស៊ី និងបទពិសោធន៍ក្នុងការគ្រប់គ្រងម៉ាកទាំងនេះ អស់រយៈពេលជាង៦ទសវត្សរ៍កន្លងទៅ លើផ្សារទំនើបចំនួន១០ ៕