ដោយៈគង់ សូរិយា
ភ្នំពេញៈ ជាមួយការប្រើប្រាស់វត្ថុធាតុដើមកកើតឡើងវិញ ក្រុមហ៊ុន SUNDOOR កំពុងរូមចំណែកជាមួយរដ្ឋាភិបាល ដោយកាត់បន្ថយការបំពុលបរិស្ថាន និងលើកកំពស់គុណភាពជីវិតឲ្យកាន់តែប្រសើរឡើង។
ដោយៈគង់ សូរិយា
ភ្នំពេញៈ ជាមួយការប្រើប្រាស់វត្ថុធាតុដើមកកើតឡើងវិញ ក្រុមហ៊ុន SUNDOOR កំពុងរូមចំណែកជាមួយរដ្ឋាភិបាល ដោយកាត់បន្ថយការបំពុលបរិស្ថាន និងលើកកំពស់គុណភាពជីវិតឲ្យកាន់តែប្រសើរឡើង។
ផ្តើមចេញពីការគិតគូរជាចម្បងលើគុណភាព ប្រណីតភាព ក្រុមហ៊ុន SUN DOOR ឯកទេសខ្ពស់ក្នុងការផលិត និងផ្គត់ផ្គង់ប្រភេទទ្វារ PVC និងពិដានបែបទាន់សម័យបាន និងកំពុងផ្តល់សេវាកម្មរបស់ខ្លួនលឿនរហ័ស និងមានគុណភាពខ្ពស់។
ក្រុមហ៊ុន SUNDOOR ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនមានជំនាញខ្ពស់ក្នុងការផលិតពិដាន និងទ្វារប្រភេទ PVC សម្រាប់ដាក់បន្ទប់គេង ខុនដូ មន្ទីរពេទ្យ សាលារៀន វីឡា ផ្ទះល្វែង ដែលមានគុណភាពល្អ មិនរីករួម មិនស្រក អាចកម្មង់ទំហំទៅតាមតម្រូវការ ប្រកបដោយគុណភាព សោភ័ណភាព ដែលកំពុងមានប្រជាប្រិយភាព នៅក្នុងវិស័យសំណង់កម្ពុជានាពេលបច្ចុប្បន្ន។
ក្រុមហ៊ុនផលិត និងផ្គត់ផ្គង់ទ្វារ ពិដាន SUNDOOR មានក្រុមអ្នកជំនាញ សមត្ថភាព និងភាពម៉ឺងម៉ាត់ ដោយមានការត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលប្រឡូក ប្រកួតប្រជែងនៅក្នុងទីផ្សារកម្ពុជា ដែលជាស្ថាប័នធំៗមានស្រាប់។ ក្រុមហ៊ុនមានក្ដីរំពឹង និងជឿជាក់យ៉ាងច្បាស់ក្នុងកិច្ចដំណើរការរបស់ខ្លួន ដែលនឹងឈានទៅរកភាពជោគជ័យក្នុងពេលដ៏ខ្លីខាងមុខនេះ។
ក្រុមហ៊ុននេះកំពុងប្រើប្រាស់វត្ថុធាតុដើម ដែលកកើតឡើងវិញ មានលក្ខណៈសន្សំសំចៃ និងមិនបំពុលបរិស្ថាន ដោយបានប្រើប្រាស់ម៉ាស៊ីនទំនើបៗ នាំមកពីប្រទេសចិន ក្នុងគោលដៅជម្រុញសង្វាក់ផលិតកម្មល្អ និងបង្កើតសោភ័ណភាព គុណភាពផលិតផលរបស់ខ្លួន ដើម្បីឆ្លើយតបនឹងសំណង់បៃតង ដែលកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីផង និងកាត់បន្ថយកំដៅផង ពិសេសបង្កើតសោភ័ណភាពក្នុងវិស័យសំណង់ផង។
គោលបំណងចម្បងរបស់ក្រុមហ៊ុន ក្នុងរយៈពេលនេះ គឺចាំបាច់បំផុតធ្វើគ្រប់មធ្យោបាយ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន ធ្វើយ៉ាងណាពង្រីកវិសាលភាព និងចែកចាយនៅលើទីផ្សារគ្រប់បណ្តាខេត្ត ក្រុងនានានៅទូទាំងប្រទេសកម្ពុជា។
ក្រុមហ៊ុនក៏មានបេសកកម្មពិសេស ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាល ពិសេសក្រសួងបរិស្ថាន ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ កាត់បន្ថយការបំពុលបរិស្ថាន ផ្តល់ការងារដល់ប្រជាពលរដ្ឋ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលផងដែរ៕