កំពង់ចម្លងកោះនរា-កោះពេជ្រ ចាប់ដាក់ដំណើរការជាបណ្តោះអាសន្នហើយ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ បន្ទាប់ពីមានការកកស្ទះយ៉ាងណែនណាន់តាន់តាប់មិនធ្លាប់មានកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ដោយសារការបិតបណ្តោះអាសន្នស្ពានព្រះមុនីវង្សចាស់ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលក្រុងភ្នំពេញបានដាក់ដំណើរការសាឡាងចំនួន២គ្រឿងចេញពីកោះនរា មកកាន់ទីក្រុងកោះពេជ្រ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅ។

តាមរយៈមន្ត្រីសាលារាជធានីភ្នំពេញ បានប្រាបើឱ្យដឹងថា ការដាក់ឱ្យដំណើរការសាឡាងចំនួន២គ្រឿងនេះ ជាការដាក់បណ្តោះអាសន្នតែប៉ុណ្ណោះ ដោយចាប់ផ្តើមដឹកចម្លងចាប់ពីម៉ោង៥៖៣០នាទី រហូតដល់ម៉ោង៨យប់ ដោយសាឡាងមួយអាចផ្ទុករថយន្តគ្រួសារបានចំនួន១០គ្រឿង រួមជាមួយនឹងម៉ូតូមួយចំនួនទៀត ដោយចំណាយពេលត្រឹមប្រមាណ៥-៧នាទីដើម្បីឆ្លងទន្លេតែប៉ុណ្ណោះ។

ការដាក់ឱ្យដំណើរការសាឡាងចំនួន២គ្រឿងនេះ គឺធ្វើឡើងដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ដែលកើតមានខ្លាំងកាលពីថ្ងៃទី៨ ខែមេសា ម្សិលមិញនេះ ដោយឡែកនៅសប្ដាហ៍ក្រោយ បន្ទាប់ពីបញ្ចប់ការស្ដារ និងជួសជុលស្ពានព្រះមុនីវង្សរួចរាល់ និងដាក់ឱ្យដំណើរការឡើងវិញ គេនៅមិនទាន់ដឹងនៅឡើយនោះទេថា នឹងនៅតែបន្តដាក់ដំណើរការសាឡាងនេះទៀត ឬផ្អាកនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here