ចំនួនផ្សារនៅរាជធានីភ្នំពេញបានបិទកាន់តែច្រើន ដោយកើនដល់ចំនួន

ចែករំលែក

ដោយៈគង់ ម៉ាលីន
ភ្នំពេញៈ គិតរហូតមកដល់ពេលនេះ ផ្សារសរុបចំនួន១៥ទីតាំងហើយ ក្នុងរាជធានីភ្នំពេញ ត្រូវបានប្រកាសឲ្យផ្អាកដំណើរការជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកម៉េត មាសភក្តីបានមានប្រសាសន៍ឲ្យដឹងនៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះថា ផ្សារទាំង១៥ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញជាបណ្ដោះអាសន្ន រួមមាន៖ ១.មជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឫស្សី (ខណ្ឌ៧មករា) ២.ផ្សារដើមគរ និងផ្សារបន្លែ (ខណ្ឌទួលគោក និងខណ្ឌបឹងកេងកង) ៣.ផ្សារចាស់(ខណ្ឌដូនពេញ) ៤.ផ្សារធំទួលសង្កែ (ខណ្ឌឫស្សីកែវ) ៥.ផ្សារបឹងត្របែកផ្លាហ្សា (ខណ្ឌចំការមន) ៦.ផ្សារត្រពាំងថ្លឹង (ខណ្ឌពោធិ៍សែនជ័យ)។

៧ ផ្សារឯករាជ្យ១(ខណ្ឌពោធិ៍សែនជ័យ)៨.ផ្សារទួលពង្រ(ខណ្ឌពោធិ៍សែនជ័យ) ៩.ផ្សារសេនជូរីផ្លាហ្សា(ខណ្ឌពោធិ៍សែនជ័យ) ១០.ផ្សារពោធិ៍ចិនតុង(ខណ្ឌពោធិ៍សែនជ័យ) ១១.ផ្សារកណ្ដាល(ខណ្ឌដូនពេញ) ១២.ផ្សារដេប៉ូ(ខណ្ឌទួលគោក) ១៣.ផ្សារពិភពថ្មីឈូកមាស(ខណ្ឌសែនសុខ) ១៤.ផ្សាររីករាយ(ខណ្ឌសែនសុខ) និង១៥.ផ្សារអូរឡាំពិក(ខណ្ឌបឹងកេងកង)៕


ចែករំលែក