ដំណឹងរីករាយៈទីបំផុតព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីសម្រេច បាន៤០ភាគរយហើយ

0

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ ជាមួយនឹងល្បឿននៃការសាងសង់យ៉ាងសកម្ម ទីបំផុតព្រលានយន្តហោះអន្តតរជាតិភ្នំពេញថ្មីសម្រេចបាន៤០ភាគរយហើយ គិតត្រឹមតែឧសភានេះ។

ការសាងសង់តាមផ្នែកសំខាន់នីមួយៗ អនុវត្តន៍បានលទ្ឋផលតាមផែនការគ្រោងទុក។ នេះបើយោងតាមតាមមន្រ្តីជំនាញនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី កាលពីថ្ងៃសុក្រ កន្លងមកនេះ។តាមការគ្រោងទុក អាកាសយានថ្មីនេះនឹងសាងសង់ចប់រួចរាល់ និងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៣ បើទោះប្រទេសកំពុងមានវិបត្តិកូវីដ១៩ ក្ដី។

ការសាងសង់មាន៣ផ្នែកសំខាន់ៗ គឺ ការសាងសង់ស្ថានីយអ្នកដំណើរ ការសាងសង់អាគារត្រួតពិនិត្យ រការគ្រប់គ្រងចរាចរណ៍យន្តហោះ និងការសាងសង់ផ្លូវយន្តហោះ (Airfield)។

ជាមួយគ្នានេះ ការសាងសង់ស្ថានីយអ្នកដំណើរ រួមមានការសាងសង់អាគារ Check-in ស្ថានីយចេញដំណើរ ស្ថានីយមកដល់អ្នកដំណើរ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្សេងទៀតដូចជា ចំណតឡាន និងផ្លូវស្ពានចូលស្ថានីយជាដើម។

រីឯផ្នែកផ្លូវរត់របស់យន្តហោះ គឺមានការសាងសង់ដូចជាផ្លូវរត់ (Run way and Taxi Way) និងចំណតយន្តហោះ (Air Prone)។ ដោយឡែក សម្រាប់ការសាងសង់អាគារត្រួតពិនិត្យចរាចរណ៍យន្តហោះ (Traffic Control Center) គឺនឹងសាងសង់ជាអគារកម្ពស់ជាង១០០ម៉ែត្រផងដែរ។

ក្រុមហ៊ុន OCIC ក៏បាននឹងកំពុងពន្លឿនការងារជីកប្រព័ន្ធប្រឡាយ ដើម្បីរំដោះទឹក ចូលទៅក្នុងបឹងធម្មជាតិ ក៏ដូចជាការងារទូទាត់សំណងជូនពលរដ្ឋ ដែលរងផលប៉ះពាល់ពីគម្រោងផងដែរ។ ជាក់ស្ដែងកាលពីថ្មីៗនេះ ក៏ទើបតែផ្ដល់ផ្ទះជូន ១៧១ គ្រួសារ នៅទីតាំងថ្មី។

អ្នកឧកញ៉ាពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC ធ្លាប់បានឱ្យដឹងថា ការដ្ឋានសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី គ្រោងនឹងសម្រេចឱ្យបាន៥០% នៅចុងឆ្នាំ ២០២១ នេះ។

គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ត្រូវបានប្រកាសឡើងកាលពីឆ្នាំ២០១៨ ជាមួយនឹងទុនវិនិយោគ១,៥ពាន់លានដុល្លារ។ បច្ចុប្បន្ន កំពុងសាងសង់នៅលើផ្ទៃដី ២ ៦០០ ហិកតា នៅខេត្តកណ្ដាល។

តាមផែនការគម្រោងនេះ បែងចែកការអភិវឌ្ឍន៍ជា៣ដំណាក់កាល ដោយដំណាក់កាលទី១ ចាប់ពីឆ្នាំ២០១៨ ដល់ ឆ្នាំ២០២០៣ ដំណាក់កាលពីទី២ ពីឆ្នាំ២០២៤ ដល់ ឆ្នាំ២០៣០ និងដំណាក់កាលទី៣ គឺដល់ឆ្នាំ២០៥០ខាងមុខនេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here