តើផែនការប្រើប្រាស់ដីធ្លីមានសារៈសំខាន់ដូចម្តេចក្នុងការអភិវឌ្ឍន៍ដោយចីរភាព

0

ដោយគង់ សូរិយា

ភ្នំពេញៈ ប្លង់គោលអភិវឌឌ្ឍន៍ ដែលចែងលំអិតពីផែនការប្រើប្រាស់ដីធ្លីមានសារៈសំខាន់ណាស់ ដើម្បីធ្វើឲ្យការអភិវឌ្ឍន៍នៅទីក្រុងណាមួយ ខេត្តណាមួយមានរបៀបរៀប រយ និងផ្តល់សុខមាលភាពដល់សង្គមជាតិ។

លោកបណ្ឌិតវ៉ាន់ វ៉ាតអ្នកឯកទេសផ្នែកនគរូបនីយកម្មបានមានប្រសាសន៍ឲ្យដឹងថា នៅប្រទេសរីកចម្រើននានាតែងតែគិតគូជាចម្បង លើផែនការអភិវឌ្ឍន៍ប្រកដដោយចក្ខុវិស័យ ដែលផែនការនេះធ្វើឡើង ដើម្បីបញ្ចៀសបញ្ហានាពេលអនាគត ឧទារហរណ៍ដូចជា ការកកស្ទះចរាចរណ៍ ការកសាងហេដ្ឋារចនាសម្ព័ន្ឋក្នុងទីក្រុង ព្រោះបើយើងគ្មានផែនការច្បាស់លាស់ វានឹងធ្វើឲ្យរដ្ឋាភិបាលប្រទេសនោះ ដោះស្រាយបញ្ហាដដែលៗ និងដោះស្រាយមិនចប់នោះទេ។

លោកបន្តថា “ហេតុនេះផែនការប្រើប្រាស់ដី មានសារៈសំខាន់ណាស់ ដើម្បីកំណត់តំបន់មួយថាត្រូវកសាងអ្វី អភិវឌឌ្ឍន៍អ្វី និងប្រើប្រាស់ដីបែបណា”។លោកបន្តថា “ការរៀបចំផែនការមេអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ឋជារឿងចាំបាច់ផងដែរ ព្រោះកាលណាយើងមានផែនការជាក់លាក់ និងចក្ខុវិស័យច្បាស់លាស់ ការអភិវឌ្ឈន៍នឹងសម្រេចបានតាមចក្ខុវិស័យចង់បានរបស់រដ្ឋាភិបាល”។

បច្ចុប្បន្នមានតែខេត្តកណ្តាលមួយប៉ុណ្ណោះ បានបញ្ចប់ការរៀបចំប្លង់គោលអភិវឌ្ឍន៍ ប្រើប្រាស់ដីធ្លី និងផែនការហេដ្ឋារចនាសម្ព័ន្ឋ សម្រាប់បច្ចុប្បន្នដល់ឆ្នាំ២០២៥ខាងមុខ។

ជាមួយគ្នានេះ រដ្ឋាភិបាលក៏បានអនុម័តប្លង់គោលអភិវឌ្ឍនន៍ទីក្រុងភ្នំពេញ និងកំពុងរៀបចំប្លង់គោលអអភិវឌ្ឍន៍ខេត្តព្រះសីហនុ និងទីក្រុងមួយចំនួនទៀតផងដែរ។

លោកស្រីអាន សុធីតាអ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិ បានមានប្រសាសន៍ថា ទីក្រុងភ្នំពេញទោះបីជាមានផែនការអភិវឌ្ឍន៍ ឬប្លង់គោលប្រើប្រាស់រហូតដល់ឆ្នាំ២០៣៥ក្តី ប៉ុន្តែសកម្មភាពអភិវឌ្ឍន៍បច្ចុប្បន្ន មិនមានសណ្តាប់ធ្នាប់របៀបរៀបរយនោះទេ ពិសេសការសាងសង់អាគារខ្ពស់ៗ មិនបានគោរពដល់ការរក្សាគម្លាតឲ្យបានត្រឹមត្រូវ ធ្វើឲ្យបរិស្ថាន និងខ្យល់ចេញចូលបានល្អនោះទេ។

លោកស្រីបានស្នើឲ្យអ្នកជំនាញ ក៏ដូចជារដ្ឋាភិបាលគួរបែងចែកZone នៃការអភិវឌ្ឍន៍ឲ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសបញ្ហា និងជួយធ្វើឲ្យសុខមាលភាពសង្គមកាន់តែល្អប្រសើរនាពេលអនាគត។

លោកស្រីបន្តថា “បច្ចុប្បន្នការសាងសង់អាគារខ្ពស់ៗនៅទីក្រុងភ្នំពេញ មានរាប់រយកន្លែង ប៉ុន្តែអាគារមានលក្ខណៈជាអាគារបៃតង មានប្រមាណ២០គំរោងប៉ុណ្ណោះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here