ការរស់នៅជាមួយភាពស្រស់បំព្រងនៃធម្មជាតិ និងខ្យល់អាកាសបរិសុទ្ធគឺជាទំនោរថ្មីរបស់ប្រជាជនសម័យទំនើប ជាពិសេសអ្នករស់នៅក្នុងទីក្រុងដែលប្រជុំទៅដោយចរាចរណ៍អ៊ូអរ និងអគារខ្ពស់ៗ។ ដោយឡែក នៅក្នុងខណ្ឌច្បារអំពៅដែលកំពុងមានសន្ទុះអភិវឌ្ឍខ្លាំងគួរឱ្យកត់សម្គាល់តាំងពីគល់ស្ពានច្បារអំពៅបន្តរហូតតាមបណ្តោយផ្លូវជាតិលេខមួយ គេសង្កេតឃើញគម្រោងលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានបង្កើតឡើងកាន់តែសម្បូរបែបដើម្បីបំពេញតម្រូវការលំនៅឋានរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ និងជាហេតុធ្វើឱ្យតម្លៃដីនៅតំបន់នេះឡើងថ្លៃគួរឱ្យចាប់អារម្មណ៍។
និយាយពីគម្រោងលំនៅឋាន បុរី ប៉េង ហួត ដែលជាក្រុមហ៊ុនអភិវឌ្ឍគម្រោងលំនៅឋានដ៏សម្បូរបែប និងមានគម្រោងមិនតិចជាង៣០គម្រោងក្នុងដៃនោះ បានបង្កើតគម្រោងថ្មីៗប្រកបដោយគំនិតច្នៃប្រឌិតប្លែកពីក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដទៃទៀតដូចជា មានគម្រោងវីឡាទោលសុទ្ធ គម្រោងផ្ទះអាជីវកម្មសុទ្ធ គម្រោងលំនៅឋានចម្រុះ និងគម្រោងខុនដូ មានហ៊ុមព័ទ្ធទៅដោយផ្សារទំនើប សួនកម្សាន្តបែបអឺរ៉ុប កីឡដ្ឋាន ស្ថានីយពន្លត់អគ្គិភ័យ មន្ទីរពេទ្យអន្តរជាតិ និងសាលារៀនអន្តរជាតិជាដើម ស្ទើរតែបង្កើតបានជាសហគមន៍មួយក្នុងតំបន់បឹងស្នោតែម្ដង។
ជាមួយគ្នានេះដែរ ថ្មីៗនេះ គេឃើញបុរី ប៉េង ហួត បានសម្ពោធបើកលក់គម្រោងថ្មីប្លែកមួយទៀតដែលមានទស្សនវិស័យផ្សារភ្ជាប់ជាមួយធម្មជាតិដល់ទៅ៥គម្រោងតែម្ដង ស្ថិតក្នុងតំបន់បឹងស្នោផ្ទាល់ ដែលហៅថា គម្រោង ហ្គ្រេនស្តាផ្លាទីនីម អេកូខូលិកសិន ហើយក្នុងនោះមានគម្រោងធំៗដូចជា គម្រោងដឹស្តាផ្លាទីនីម សាន់រ៉ាយ, ដឹស្តាផ្លាទីនីម អេកូរ៉ូមេនស៍, ដឹស្តាផ្លាទីនីម អេកូវេរ៉ាន់ដា, ដឹស្តាផ្លាទីនីម អេកូមេឡូឌី, និងដឹស្តាផ្លាទីនីម អេកូឌែលតា។
អ្វីដែលជាលក្ខណៈពិសេស និងលេចធ្លោរបស់គម្រោងធម្មជាតិដែលមានផ្ទៃដីសរុបប្រមាណជាង១៥០ហិកតានេះ មានដូចជា៖
១. មហាវិថីអេកូខូឡិកសិន ដែលជាមហាវិថីសាធារណៈនៅក្រៅគម្រោង ប្រវែងជាង២គីឡូម៉ែត្រ ដ៏ស្រស់ស្អាត អមដោយសួនច្បារ ផ្លូវដើរលំហែ ផ្លូវជិះកង់ ហាងកាហ្វេ និងភោជនីយដ្ឋានប្រណីតៗសម្បូរបែបជាច្រើន។
២. ផ្លូវជិះកង់ និងផ្លូវរត់ប្រណាំងក្រោមដីប្រវែងជិត ២,៥ គីឡូម៉ែត្រ ដែលមានតែមួយគត់ក្នុងប្រទេសកម្ពុជា។
៣. ក្លឹបហាត់ប្រាណទំនើបលំដាប់VIP កម្ពស់៣ជាន់ដែលមាន Skybar និងមុខងារសម្បូរបែបច្រើនយ៉ាង ពិសេសជាងគេក្នុងតំបន់បឹងស្នោទាំងមូល។
៤. សួនដ៏ស្រស់ស្អាតសម្បូរបែបជាច្រើនតាមគម្រោងនីមួយៗ អមដោយដើមឈើធំៗ សម្រាប់លំហែកម្សាន្ត និងហាត់កីឡាប្រកបដោយផាសុកភាព។
ក្រៅពីនេះ គម្រោងអភិវឌ្ឍនេះ ក៏ជាបណ្តុំលំនៅឋានបែបអាជីវកម្មចម្រុះជាមួយសក្តានុពលពាណិជ្ជកម្មដ៏មមាញឹក និងជាស្នូលនៃការផ្តត់ផ្គង់តម្រូវការរបស់អ្នករស់នៅ រាប់ម៉ឺនគ្រួសារនៅក្នុងគម្រោងអេកូខូលិកសិន និងតំបន់បឹងស្នោទាំងមូលតែម្ដង៕
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 , Telegram: Borey Peng Huoth ឬ ចូលទៅកាន់ទំព័រហ្វេសប៊ុក Facebook:www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មានពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕