ដោយៈគង់ សូរិយា
ភ្នំពេញៈ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋទីក្រុងរណបកោះនរា ដែលមានទំហំ១២៥ហិកតា និងគ្រោងចំណាយទឹកប្រាក់ រហូតដល់២៥០០លានដុល្លារបាននិងកំពុងវិវត្តន៍ឆ្ពោះទៅមុខយ៉ាងប្រសើរ ទោះជាប្រឈមនឹងកង្វះកម្មករក្តី។

ដោយៈគង់ សូរិយា
ភ្នំពេញៈ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋទីក្រុងរណបកោះនរា ដែលមានទំហំ១២៥ហិកតា និងគ្រោងចំណាយទឹកប្រាក់ រហូតដល់២៥០០លានដុល្លារបាននិងកំពុងវិវត្តន៍ឆ្ពោះទៅមុខយ៉ាងប្រសើរ ទោះជាប្រឈមនឹងកង្វះកម្មករក្តី។

អគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង បានឱ្យដឹងកាលពីថ្ងៃទី១ កក្កដាកន្លងមកថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋទីក្រុងនេះ កំពុងវិវត្តន៍ទៅមុខល្អប្រសើរ បដោយបច្ចុប្បន្នការងារចាក់ដីបំពេញ សម្រេចបាន៦០ភាគរយនៃផែនការ និងការងារសាងសង់ស្ពានតភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងកោះនរាសម្រេច២០ភាគរយ ហើយការងារសាងសង់ជារួមសម្រេចបាន៣០ភាគរយផងដែរ។
លោកបន្តថា “ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋនេះ នៅដំណើរការធម្មតា ប៉ុន្តែការបង្កើនចំនួនកម្មករធ្វើការ ពិតជាពិបាកបន្តិច ដោយសារវាមានលក្ខខណ្ឌចាក់វ៉ាកសាំង និងចត្តាឡីស័ក”។ លោកបន្តថា “វិបត្តិជំងឺកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ដល់ល្បឿនការងាររបស់យើងប្រមាណ៥០ភាគរយ ប៉ុន្តែការងារទាំងអស់ យើងនឹងជំនះឆ្ពោទៅមុខ មិនរាថយនោះទេ។
ក្រុមហ៊ុន OCIC បានចាប់ផ្តើមអភិវឌ្ឍកោះនរា តាំងពីខែ តុលា ឆ្នាំ ២០១៨ ប៉ុន្តែការដ្ឋានស្ពានធំៗទាំង២ រួមមានស្ពានឆ្លងកាត់ទន្លេបាសាក់តភ្ជាប់ ពីទីក្រុងកោះពេជ្រទៅកោះនរា និងស្ពានតភ្ជាប់ពីកោះនរាទៅផ្លូវជាតិលេខ១ ទើបតែបើកការដ្ឋានកាលពីឆ្នាំមុនប៉ុណ្ណោះ។

អ្នកឧកញ៉ាពុង ឃាវសែប្រធានអគ្គនាយកក្រុមហ៊ុន OCIC បានមានប្រសាសន៍ឲ្យដឹងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានតភ្ជាប់ទីក្រុងកោះពេជ្រ និងកោះរាថា នៅពេលទីក្រុងរណបនេះដំណើរការពេញលេញ សមិទ្ឋផលនេះនឹងរួមចំណែកផ្តល់ចំណូលពន្ឋដល់រដ្ឋាភិបាលប្រមាណ២៥០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕