ដោយៈគង់ សូរិយា
ភ្នំពេញៈ ស្របពេលសម្តេចតេជោប្រកាសនឹងផ្តល់ការ ចាក់វ៉ាក់សាំងដល់កុមារនាពេលខាងមុខ អាណាព្យាបាល និងឳពុកម្តាយគួរដឹងអ្វីខ្លះពីផលវិជ្ជមាន និងអវិជ្ជមានពីវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
១. តើវ៉ាក់សាំងការពារកូវីដ-១៩មានសុវត្ថិភាពប៉ុនណាំចំពោះកូនខ្ញុំ?
ដោយៈគង់ សូរិយា
ភ្នំពេញៈ ស្របពេលសម្តេចតេជោប្រកាសនឹងផ្តល់ការ ចាក់វ៉ាក់សាំងដល់កុមារនាពេលខាងមុខ អាណាព្យាបាល និងឳពុកម្តាយគួរដឹងអ្វីខ្លះពីផលវិជ្ជមាន និងអវិជ្ជមានពីវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
១. តើវ៉ាក់សាំងការពារកូវីដ-១៩មានសុវត្ថិភាពប៉ុនណាំចំពោះកូនខ្ញុំ?
ការសាកល្បងវ៉ាក់សាំង Covid-19 ចំពោះកុមារដែលមានអាយុពី ១២-១៥ ឆ្នាំនៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកបានបញ្ជាក់ថា វ៉ាក់សាំងទាំងនោះមានសុវត្ថិភាពណាស់។
ចំណែកផលប៉ះពាល់លើកុមារមានភាពស្រដៀងគ្នា ទៅនឹងអ្វីដែលយើងបានឃើញកើតឡើងចំពោះមនុស្សពេញវ័យដែរ ដែលភាគច្រើនពួកគេនឹងមានអាការដូចជា ឈឺដៃ ឬអស់កម្លាំងជាដើម។
២. តើកូនៗរបស់ខ្ញុំត្រូវការចាក់វ៉ាក់សាំងពីរដូសដូចមនុស្សធំដែរឬយ៉ាងណា?
កុមារនឹងត្រូវចាក់វ៉ាក់សាំងចំនួនពីរដូស មិនខុសពីមនុស្សពេញវ័យទេ ពីព្រោះទាល់តែពីរដូស ទើបផ្តល់នូវការការពារបានប្រសើរ ពីការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរជាងចាក់តែមួយដូស។
៣. តើក្មេងៗនឹងរងផលប៉ះពាល់អ្វីខ្លះ ក្រោយចាក់សាំងការពារកូវីដ-១៩?
ផលរំខានទូទៅចំពោះកុមារដែលមានអាយុពី១២ ទៅ១៥ឆ្នាំ រួមមាន ឈឺចាប់ត្រង់កន្លែងចាក់ថ្នាំ អស់កម្លាំង ឈឺក្បាល ឈឺសាច់ដុំ គ្រុនតិចតួច ឈឺសន្លាក់ និងក្ដៅខ្លួន។ល។
៤. តើខ្ញុំគួរធ្វើអ្វី ប្រសិនបើកូនៗរងផលប៉ះពាល់ណាមួយ?
ប្រសិនក្មេងមានប្រតិកម្មឈឺសាច់ដុំ ឬឈឺក្បាល បន្ទាប់ពីទទួលវ៉ាក់សាំង ថ្នាំប៉ារ៉ាសេតាមុលអាចយកមកប្រើបាន ដើម្បីជួយឱ្យអាការធូរស្រាល។ យ៉ាងណាមិញផលប៉ះពាល់ទាំងនេះ នឹងត្រឡប់រកភាពប្រក្រតីវិញ ក្នុងរយៈពេលពីរបីថ្ងៃក្រោយ។
៥. តាមដែលធ្លាប់ដឹងវីរុសកូវីដ-១៩មិនជះឥទ្ធិពលធ្ងន់ធ្ងរដល់កុមារដូចមនុស្សពេញវ័យទេ ហេតុអ្វីពួកគេចាំបាច់ត្រូវចាក់វ៉ាក់សាំង?
ទោះបីជាការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់កម្រកើតមានចំពោះកុមារ បន្ទាប់ពីពួកគេឆ្លងវីរុស Covid-19 ក៏ដោយ ក៏ហានិភ័យខ្លះអាចកើតមានលើក្មេង។ ដោយសារបែបនេះហើយ ការចាក់វ៉ាក់សាំងអាចការពារកុមារពីហានិភ័យទាំងនោះ។ មួយវិញទៀត ការបើកសាលាឡើងវិញកំពុងត្រូវជាប់គាំង ដោយសារភ័យខ្លាចការចម្លងវីរុសកូវីដ-១៩ក្នុងចំណោមក្មេងៗ។
ដូច្នេះ ក្រោយកុមារនិងយុវវ័យបានចាក់វ៉ាក់សាំង យ៉ាងហោចណាស់ ក៏អាចបើកដំណើរការសាលារៀន ចាប់ពីថ្នាក់អនុវិទ្យាល័យឡើងទៅដែរ។ នេះបើតាមការថ្លែងរបស់ សម្ដេចតេជោ ហ៊ុន សែន។
៦. តើកុមារនឹងមានអង់ទីគ័រការពារបានយូរប៉ុនណា?
ដោយសារតែវីរុសដែលបណ្តាលឱ្យមានជំងឺ Covid-19 ចេះតែបន្តផ្លាស់ប្តូរថ្មីជានិច្ច(វីរុសបំប្លែងខ្លួន) ដូច្នេះវ៉ាក់សាំងអាចការពារមនុស្សពេញវ័យ និងកុមារបានតែក្នុងពេលបច្ចុប្បន្នប៉ុណ្ណោះ។
សម្រាប់រយៈពេលប៉ុនណា ដែលអង់ទីគ័រអាចប្រឆាំងនឹងវីរុសកូវីដ-១៩ មិនទាន់មានចម្លើយសមស្របទេ។ ប៉ុន្តែជាទូទៅវ៉ាក់សាំងបង្ការកូវីដ-១៩ អាចការពារបានពី៦ខែទៅ១ឆ្នាំ។
៧. ប្រសិនបើក្មេងមិនបានចាក់វ៉ាក់សាំង តើពួកគេអាចប៉ះពាល់ដោយសារវីរុសបំប្លែងខ្លួនដែរទេ?
វ៉ាក់សាំងទាំងអស់ដែលកំពុងតេស្តនិងសិក្សា សុទ្ធតែអាចការពារប្រឆាំងនឹងជំងឺកូវីដ-១៩ធ្ងន់ធ្ងរ និងសូម្បីវីរុសបំប្លែងខ្លួនថ្មីៗក៏អាចការពារបានដែរ។ ផ្ទុយទៅវិញ កុមារដែលមិនបានទទួលថ្នាំបង្ការកូវីដ-១៩នឹងមានហានិភ័យខ្ពស់នៃរោគសញ្ញាធ្ងន់ធ្ងរ ដោយសារវីរុសបំប្លែងខ្លួននាពេលអនាគត៕