ជប៉ុននឹងចាប់ផ្តើមសាសសង់អាគារមន្ទីពេទ្យតម្លៃជិត២០លានដុល្លារនៅខេត្តសៀមរាបនាខែតុលាខាងមុខ

0

ដោយៈ ប៊ី

ភ្នំពេញៈ អាគារព្យាបាលអ្នកជំងឺមួយខ្នងតម្លៃ១៩,៩លានដុល្លារ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលជាជំនួយឥតសំណងពីប្រទេសជប៉ុន នឹងបើកដំណើរការសាង់សង់ នាខែតុលា ខាងមុខនេះ បើគ្មានអ្វីប្រែប្រួលនោះទេ។

ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់នៅចុងសប្តាហ៍កន្លងទៅថា គម្រោងសាងសង់អាគារខាងលើ នឹងអាចបើកការដ្ឋានសាងសង់ នៅអំឡុងខែតុលាខាងមុខនេះ ដែលអនុវត្តដោយផ្ទាល់ ដោយរាជរដ្ឋាភិបាលជប៉ុន។

លោកបន្ថែមថា “អាគារនេះគ្រោងប្រើពេល២២ខែ តាមផែនការ ដើម្បីដំណើរការសាងសង់”។
រាជរដ្ឋាភិបាលប្រទេសជប៉ុននៅចុងឆ្នាំ២០២០ បានព្រមព្រៀងសង់អគារសង្រ្គោះបន្ទាន់ និងផ្នែកវះកាត់ មួយខ្នង កម្ពស់៤ជាន់ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

អគារនេះរំពឹងថា នឹងរួមចំណែកកាន់តែល្អប្រសើរ សម្រាប់ពង្រីកសេវាព្យាបាលអ្នកជំងឺក្នុងខេត្តសៀមរាប ក៏ដូចជាតំបន់ជុំវិញខេត្តភូមិភាគពាយ័ណ្យមួយនេះ។

អគារថ្មីនេះ ជាអគារសម្រាប់ជំងឺសង្គ្រោះបន្ទាន់ និងផ្នែកឯកទេសវះកាត់ ដោយមានការបំពាក់នូវឧបករណ៍ទំនើបៗសម្រាប់ព្យាបាល។ អាគារថ្មីនេះ នឹងជួយពង្រីកសេវាព្យាបាលឯកទេសវះកាត់ ហើយបច្ចុប្បន្នមន្ទីរពេទ្យមានគ្រូពេទ្យឯកទេសនេះស្រាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here