តើ​ការ​ដំឡើង​អត្រាការប្រាក់ ​នឹង​ជះឥទ្ធិពល​យ៉ាង​ណា​ចំពោះ​ផល​ប័ត្រ​អចលនទ្រព្យ​របស់​ការិយាល័យ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​គ្រួសារ ​នៅ​ហុង​កុង​?

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ការរំពឹងទុកចំពោះការដំឡើងអត្រាការប្រាក់ចំនួន ០,២៥ ភាគរយ ដោយធនាគារកណ្តាលអាមេរិកនៅខែធ្នូ នឹងមិនកាត់បន្ថយចំណាប់អារម្មណ៍របស់ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិគ្រួសារ (family offices) នៅហុងកុង ក្នុងការវិនិយោគលើទីផ្សារអចលនទ្រព្យនៅអឺរ៉ុប សហរដ្ឋអាមេរិក និងជប៉ុននោះទេ។

លោក Ken Peng ប្រធានផ្នែកវិនិយោគនៅក្រុមហ៊ុន Raffles Family Office បានលើកឡើងថា មិនមានសញ្ញានៃការលក់ចេញទ្រព្យសកម្មទ្រង់ទ្រាយធំនោះទេ នៅក្នុងទីផ្សារអចលនទ្រព្យសហរដ្ឋអាមេរិក។ ទីក្រុងមួយចំនួននៅសហរដ្ឋអាមេរិកថែមទាំងកំពុងជួបប្រទះនឹងកង្វះខាតអចលនទ្រព្យសម្រាប់លក់ ឬជួលទៀតផង។

លោកជឿជាក់ថា ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិក (Fed) អាចនឹងមានរយៈពេលខ្លី ដោយមិនរំពឹងថា នឹងមានការដំឡើងបន្ថែមទៀតរហូតដល់ឆ្នាំ ២០២៧ នោះទេ ដោយសារតែកំណើនសេដ្ឋកិច្ចអាមេរិកមានភាពយឺតយ៉ាវ និងអត្រាអតិផរណាមានការថមថយចុះ។

អត្រាការប្រាក់ខ្ពស់បានជំរុញឱ្យបណ្តាវិនិយោគិនសកលស្វែងរកផលចំណេញកាន់តែខ្ពស់ ដែលនាំឱ្យពួកគេមួយចំនួនកាត់បន្ថយការវិនិយោគលើវិស័យអចលនទ្រព្យ។

ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិគ្រួសារ (Family offices) នៅហុងកុង ជាទូទៅវិនិយោគលើភាគហ៊ុនពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ លើមូលនិធិវិនិយោគអចលនទ្រព្យ (REITs) ដែលផ្តល់ភាគលាភខ្ពស់ ឬលើអចលនទ្រព្យដែលអាចបង្កើតចំណូលពីការជួល។

សម្រាប់ការវិនិយោគនៅក្រៅប្រទេស ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិគ្រួសារ (Family Offices) នៅហុងកុង តែងជ្រើសរើសទីផ្សារដែលខ្លួនស្គាល់ច្បាស់ និងចៀសវាងការដាក់ទុនច្រើនពេកទៅក្នុងប្រទេសតែមួយ៕


ចែករំលែក