ដោយៈគង់ សូរិយា
ភ្នំពេញៈ ទិន្នន័យចុងក្រោយ ពីសេវាសុខភាពសាធារណៈអង់គ្លេសបានបង្ហាញថា ក្រុមមនុស្ស៤ប្រភេទ គឺមនុស្សវ័យក្មេង មនុស្សវ័យចំណាស់ អ្នកមិនទាន់ចាក់វ៉ាក់សាំងសោះ និងអ្នកមិនទាន់ចាក់វ៉ាក់សាំងបានគ្រប់២ដូស គឺងាយនឹងឆ្លងវីរុសបំប្លែងខ្លួននេះបំផុត។

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក (CDC) បានចុះបញ្ជីនៃរោគសញ្ញាជាក់លាក់ របស់វីរុស Delta ដែលអាចច្រឡំជាមួយជំងឺផ្តាសាយធម្មតា។ ប៉ុន្តែបច្ចុប្បន្ននេះ CDC បានញែកឲ្យឃើញនូវភាពខុសប្លែកគ្នា នៃរោគសញ្ញាវីរុស Delta រវាងក្រុមមនុស្សដែលបានចាក់វ៉ាក់សាំងរួច និងមនុស្សដែលមិនទាន់ចាក់វ៉ាក់សាំង។
សម្រាប់អ្នកចាក់វ៉ាក់សាំងរួចហើយ
សម្រាប់អ្នកបានទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩រួច ប្រសិនជាមានឆ្លងជំងឺកូវីដ១៩ ពួកគេ៏រងផលប៉ះពាល់សុខភាពផងដែរ ដែលអាការៈរបស់ពួកគេមានដូចជា៖
-ហៀរសំបោរ -កណ្តាស់ និងឈឺដូចជាជំងឺផ្តាសាយធម្មតា។

សម្រាប់អ្នកមិនទាន់ចាក់វ៉ាក់សាំង
ផ្ទុយទៅវិញសម្រាប់អ្នកមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពួកគេមានអាការៈមួយចំនួនផងដែរដូចជា
-ក្តៅខ្លួនឬញាក់-ក្អក-ដកដង្ហើមខ្លី-ពិបាកដកដង្ហើម-អស់កម្លាំង -ឈឺសាច់ដុំឬរាងកាយ -ឈឺក្បាល-បាត់បង់រសជាតិនិងក្លិន-ឈឺក-តឹងច្រមុះ -ហៀរសំបោរ និង-ចង្អោរ ហើយអ្វីដែលធ្ងន់ធ្ងរគឺសុខភាពពួកគេនឹងទ្រុឌទ្រោមខ្លាំង និងងាយមានការបាត់បង់អាយុជីវិតជាងអ្នកដែលបានចាក់វ៉ាក់សាំងររួច៕