ដោយៈគង់ សិរីជេស៊ីកា
ភ្នំពេញៈ ពន្ឋនៅកម្ពុជា ត្រូវបានចែកចេញជាច្រើនប្រភេទ ដោយពន្ឋលើប្រាក់ចំណេញជាប្រភេទពន្ឋមួយ នៃពន្ឋជាច្រើនទៀតដែលបានអនុវត្តន៍នៅកម្ពុជា។
តើអ្វីជាពន្ឋលើប្រាក់ចំណេញ? ពន្ធនេះកំណត់លើអ្នកជាប់ពន្ធនិវាសនជន (ជនដែលរស់នៅលើទឹកដីកម្ពុជា) ចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងប្រាក់ ចំណូលប្រភពបរទេស។ សម្រាប់អ្នកជាប់ពន្ធអនិវាសនជន (ជនបរទេសនៅកម្ពុជា ប៉ុន្ដែករណីអនិវាសនជនរស់នៅកម្ពុជា លើសពី១៨២ថ្ងៃគឺនឹងក្លាយជានិវាសនជន) ពន្ធលើប្រាក់ចំណេញកំណត់ តែលើប្រាក់ចំណូល ប្រភពនៅកម្ពុជាប៉ុណ្ណោះ។
-->
យោងតាមឯកសាររបស់អគ្គនាយកដ្ឋានពន្ឋដាបានឲ្យដឹងថា ប្រាក់ចំណេញដែលជាប់ពន្ធ គឺជាប្រាក់ចំណេញសុទ្ធ បានមកពីលទ្ធផលទាំងអស់នៃប្រតិបត្តិការអារជីវកម្មគ្រប់ ប្រភេទរួម បញ្ចូលទាំងចំណេញមូលធន ដែលសម្រេចបានក្នុងពេលកំពុងប្រកបអាជីវកម្ម ឬនៅពេលបញ្ចប់ អាជីវកម្មព្រមទាំងប្រាក់ ចំណូលពីទ្រព្យសកម្មហិរញ្ញវត្ថុ ឬទ្រព្យសកម្មវិនិយោគការប្រាក់ថ្លៃឈ្នួល និងសួយសារផង។

ប្រាក់ចំណេញជាប់ពន្ធក៏រួម បញ្ចូលផងដែរ នូវចំណេញមូលធនទាំងអស់ពីអចលនទ្រព្យ ទ្រព្យហិរញ្ញ វត្ថុ ឬទ្រព្យវិនិយោគ ដែលសម្រេចបានមកពីប្រតិបត្តិ ការនានាក្រៅពីប្រតិបត្តិការអាជីវកម្ម។ យើងអាចដឹងយ៉ាងពិស្ដារ ពីអត្រាពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ តាមមាត្រា២០នៃច្បាប់ស្ដីពីសារពើពន្ធ៕