ដោយៈគង់ សូរិយា
ភ្នំពេញៈ ផ្តើមជីវិតពីភាពក្រីក្រ និងការតស៊ូ បានធ្វើឲ្យយុវជនកម្សត់ម្នាក់ ដែលធ្លាប់រត់តុ ក្លាយជាឧកញ៉ា និងបានក្លាយជាប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡួត៍កម្ពុជា។
ដោយៈគង់ សូរិយា
ភ្នំពេញៈ ផ្តើមជីវិតពីភាពក្រីក្រ និងការតស៊ូ បានធ្វើឲ្យយុវជនកម្សត់ម្នាក់ ដែលធ្លាប់រត់តុ ក្លាយជាឧកញ៉ា និងបានក្លាយជាប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡួត៍កម្ពុជា។
ជីវិតមនុស្សម្នាក់ៗ តែងតែឆ្លងកាត់ឧបសគ្គជាច្រើន មិនថាអ្នកមានធនធាន និងអ្នកក្រីក្រនោះទេ តែការជម្រះឧបសគ្គបាន នឹងធ្វើឲ្យគុណភាពជីវិតរបស់ពូកគេកាន់តែរ៉ឹងមាំ និងមានគុណតម្លៃ។
បង្ហាញរូបភាពពីការទទួលពានរង្វាន់ពី CEO Master Club ជាមួយលោកបណ្ឌិតហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក លោកឧកញ៉ាម៉ន សុខាបានលើកឡើងថា “ឆ្នាំ២០០៩ ខ្ញុំមកភ្នំពេញដោយជំនះពាក្យសម្តីរិះគន់ជាច្រើន ការងារអ្វីក៏ខ្ញុំធ្វើដែរដើម្បីក្រពះនិងគោលដៅ ជាសន្តិសុខ អ្នកសំអាត អ្នករត់តុ អ្នកទីផ្សារ អ្នកពិគ្រោះយបល់សុខភាព អ្នកប្រឹក្សាយោបល់ហិរញ្ញវត្ថុ រហូតក្លាយជាអ្នកគ្រប់គ្រងទូទៅ ល។”។
លោកបានបន្តឲ្យដឹងថា នៅឆ្នាំ២០១៤ លោកបានសម្រេចចិត្តរកស៊ីក្នុងវិស័យអចលនទ្រព្យជាលើកដំបូង ចាប់ផ្តើមជាភ្នាក់ងារលក់យកកំរ៉ៃបន្តិចបន្តួច ដើម្បីពង្រឹងសម្ថភាព ចំណេះដឹង បទពិសោធន៍ និងអភិវឌ្ឍន៍ខ្លួនឯងបន្ថែម។ ជាអ្នកលក់ ជាអ្នកបើកបរដឹកអតិថិជន ជាអ្នកប្រឹក្សាយោបល់ ជាកម្មករចុះវាស់វែង រៀនគូសប្លង់ រៀនវិភាគគំរោង រៀនសរសេរផែនការ ល។
ឆ្នាំ២០១៦ ខ្ញុំចាប់ផ្តើមវិនិយោគ និងបង្កើតក្រុមហ៊ុន ដោយមានក្តីសុបិន្តចង់ក្លាយជាក្រុមហ៊ុនធំមួយ ដោយមានការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋាន ពិសេសគឺនៅរាជធានីភ្នំពេញ។ កិច្ចការជាច្រើនដែលខ្ញុំបានធ្វើកន្លងមក ដើម្បីគោលដៅជួយជ្រោមជ្រែង អភិវឌ្ឍន៍ធនធានមនុស្ស បង្កើតឱកាសការងារ ផ្តល់ប្រភពចំនូល ផ្តល់ឱកាសចំណេញ ផ្តល់ជូនសង្គមវិញនូវការចែករំលែកសប្បុរសធម៌ផ្សេងៗ ពិសេសគឺការចូលរួមការភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ខ្ញុំបន្តការសិក្សារៀនសូត្រ អភិវឌ្ឍន៍ខ្លួនជានិច្ច បង្កើនបណ្តាញទំនាក់ទំនង ចូលរួមសកម្មភាពធំៗក្នុងសង្គមរហូតទទួលបានការគាំទ្រជាច្រើន។
ឆ្នាំ២០១៩ ខែតុលា ថ្ងៃទី២៦ ជាមហាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់រូបខ្ញុំ និងសមាជិកគ្រួសារយូត្រាស់ទាំងអស់ ដែលពួកយើងបានទទួលការគាំទ្រ ការឲ្យតំលៃ និងពានជ័យលាភីចំនួន០៣ និងមេដាយចំនួន១ ពីគណៈកម្មាការឯករាជ្យ CEO Master Club និងគណៈកម្មការមូលប័ត្រកម្ពុជា ដែលប្រគល់ពានដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងកម្មវិធី CEO Award 2019។
លោកឧកញ៉ាម៉ន សុខាបានបញ្ជាក់ថា “នេះគឺជាមោទនភាពដ៏ឧដុង្គឧត្តមសម្រាប់រូបខ្ញុំ និងសមាជិកយូត្រាស់ទាំងអស់ ដែលជាការឆ្លើយតបដ៏មានសារៈសំខាន់ នូវរាល់ការលះបង់របស់ខ្ញុំនាពេលកន្លងមក ជាមួយនឹងការជ្រោមជ្រែង និងចូលរួមសហការណ៍បានយ៉ាងល្អពីសំណាក់ថ្នាក់ដឹកនាំ បុគ្គលិក សមាជិកគ្រួសារយូត្រាស់ទាំងអស់”៕