ដោយៈ ស្រីលិះ
ហាណូយៈ ឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Nguyen Minh Vu បានជួបពិភាក្សាតាមទូរស័ព្ទ ជាមួយឧបការីរដ្ឋមន្ត្រីការបរទេសចិន លោក Wu Jianghao ដើម្បីពិភាក្សាអំពីវិធានការពន្លឿនចរាចរទំនិញ តាមច្រកព្រំដែនរវាងប្រទេសទាំងពីរ។

ការចរចានេះ បានធ្វើឡើងចំពេលការកកស្ទះទំនិញ កាន់តែអាក្រក់ឡើង នៅច្រកព្រំដែនគោកវៀតណាម-ចិន ដោយភាគីទាំងពីរបានឯកភាពថា បញ្ហានេះកំពុងបង្កការខាតបង់យ៉ាងធំធេងដល់ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ និងប៉ះពាល់ដល់ភាពជាដៃគូពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាខ្សែសង្វាក់ផ្គត់ផ្គង់ និងផលិតកម្មក្នុងតំបន់។
ពួកគេបានចែករំលែកការលំបាក ក្នុងការអនុវត្តវិធានការបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩ និងការលើកកម្ពស់ការស្តារសេដ្ឋកិច្ច- ពាណិជ្ជកម្មក្នុងពេលតែមួយ។
មន្ត្រីក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការស្តារពាណិជ្ជកម្មតាមព្រំដែន ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម នៃមូលដ្ឋានវៀតណាម និងចិន ស្ថិរភាពផលិតកម្ម និងសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងធានាផលប្រយោជន៍ស្របច្បាប់របស់ធុរកិច្ច និងប្រជាជននៃភាគីទាំងពីរ។

វៀតណាម និងចិនបានឯកភាពរក្សាទំនាក់ទំនងជិតស្និទ្ធ និងជំរុញយ៉ាងសកម្ម នូវគ្រប់វិស័យនិងមូលដ្ឋាននៃភាគីទាំងពីរ ស្វែងរកដំណោះស្រាយ ចំពោះការកកស្ទះទំនិញ នាពេលបច្ចុប្បន្ននៅច្រកទ្វារព្រំដែន ខណៈបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតនៅតាមច្រកទ្វារព្រំដែន៕