ដោយ:ម៉ាលីស
ភ្នំពេញ: មានរឿងរ៉ាវជាច្រើនណាស់ ដែលពាក់ព័ន្ធទៅនឹងបុរសរូបនេះមុនពេលដែលគាត់ បានក្លាយទៅជាមនុស្សដ៏ជោគជ័យបែបនេះ ជាពិសេសបរាជ័យដ៏ច្រើនរាប់មិនអស់ ក្នុងរយៈពេល10ឆ្នាំចុងក្រោយ។
ដោយ:ម៉ាលីស
ភ្នំពេញ: មានរឿងរ៉ាវជាច្រើនណាស់ ដែលពាក់ព័ន្ធទៅនឹងបុរសរូបនេះមុនពេលដែលគាត់ បានក្លាយទៅជាមនុស្សដ៏ជោគជ័យបែបនេះ ជាពិសេសបរាជ័យដ៏ច្រើនរាប់មិនអស់ ក្នុងរយៈពេល10ឆ្នាំចុងក្រោយ។
នៅក្នុងកិច្ចប្រជុំពិភាក្សាទាំងឡាយ លោក Elon Musk តែងតែប្រកាន់យកគោលការណ៍ចំនួន៣ សម្រាប់ខ្លួនគាត់ ព្រមទាំងមេដឹកនាំតាមផ្នែកនៅក្នុងក្រុមហ៊ុនដើម្បីឲ្យគោរព និងអនុវត្តតាម៖
ទី១.មិនមែនជាកិច្ចប្រជុំដែលមានទំហំធំនោះទេ
លោក Elon Musk ធ្លាប់បានបញ្ជាក់ហើយថា កិច្ចប្រជុំទាំងអស់នៅ Tesla មិនគួរមានចំនួនលើសពី4 ទៅ6នាក់ឡើយ ដោយចាប់យកតែមនុស្សសំខាន់ប៉ុណ្ណោះ សម្រាប់ប្រធានបទនៃកិច្ចប្រជុំ។
ដូចនេះ លោកតែងតែប្រើប្រាស់ពេលវេលា ក្នុងការពិចារណាថា តើអ្នកណាខ្លះ គួរតែចូលរួមកិច្ចប្រជុំនាពេលបន្ទាប់។
ទី២ អ្នកអាចដើរចេញបានពីកិច្ចប្រជុំ
លោក Elon Musk ធ្លាប់ពន្យល់ថា សារៈសំខាន់ដែលត្រូវតែកសាងវប្បធម៍នៃកិច្ចប្រជុំបែបនេះ គឺវានឹងអាចជួយឲ្យអង្គភាពរបស់លោក ទទួលបានភាពត្រឹមត្រូវ និងតម្លាភាពបំផុត។ កិច្ចុប្រជុំដែលមានទំហំតូច និងចូលរួមតែពីមនុស្សដែលសំខាន់ប៉ុណ្ណោះ ប៉ុន្តែបើសមាជិកចូលរួមណាម្នាក់ ដែលគិតថា ពួកគេគិតថាមិនអាចចូលរួមប្រយោជន៍អ្វី ដល់កិច្ចប្រជុំទេនោះលោកតែងតែប្រាប់ថា ពួកគេគឺអាចដើរចេញពីកិច្ចប្រជុំនេះបាន។
លោកបន្តថា មិនមានជាសកម្មភាពដ៏ព្រហើននោះទេ ប៉ុន្តែវាគឺជាអ្វីដែលកិច្ចប្រជុំរំពឹងទុក បើពួកគេមិនអាចផ្តល់ប្រយោជន៍ ដល់កិច្ចប្រជុំនោះពួកគេមិនគួរចំណាយពេលខ្ជះខ្ជាយឡើយ។
ទី៣.មិនមែនជាកិច្ចប្រជុំដ៏ញឺកញាប់នោះឡើយ
លោក Elon Musk តែងតែនិយាយថាកិច្ចប្រជុំធ្វើឡើង គួរស្ថិតនៅក្នុងពេលណាចាំបាច់ប៉ុណ្ណោះ។ ដូចនេះត្រូវតែលប់ចោលឲ្យអស់ នូវកិច្ចប្រជុំដែលតែងតែធ្វើឡើងជាប្រចាំពេក។
លោកបន្តថា អ្នកដែលមានបទពិសោធន៍ ធ្វើការងារនៅអង្គភាពធំៗពិតជាបានយល់ថា គោលការណ៍ទី៣នេះ ពិតជាមានប្រយោជន៍ខ្លាំងពីព្រោះថាកិច្ចប្រជុំគួរតែត្រូវបានធ្វើឡើង ដើម្បីដោះស្រាយបញ្ហាដែលចាំបាច់ និងអទិភាពបំផុតប៉ុណ្ណោះ៕