កត្តាអ្វីខ្លះដែលធ្វើឲ្យការអភិវឌ្ឍតំបន់លំហែកាយនៅកម្ពុជាមានសន្ទុះខ្លាំង?

0

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ការអភិវឌ្ឍតំបន់លំហែកាយដែលរួមមាន លំនៅឋានលំហែកាយ ដីឡូត៏លំហែកាយជាដើម បាននិងកំពុងមានការពេញនិយមកាន់តែខ្លាំងជាពិសេសនៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។

ការអភិវឌ្ឍគំរោងបែបផ្ទះលំហែរកាយ ដីឡូត៍រីសត និងរមណីយដ្ឋាន​បែបកែច្នៃ កាន់តែមានសន្ទុះខ្លាំងឡើង ដូចជា នៅក្នុងខេត្តកំពង់ស្ពឺ កំពត កោះកុង មណ្ឌលគិរី និងខេត្តព្រះសីហនុជាដើម។

លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រប្យAdvance បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២១ មករានេះថា ដោយសារតែបញ្ហាកូវីដ១៩ ប្រជាពលរដ្ឋកម្ពុជា ដែលធ្លាប់ធ្វើដំណើរកម្សាន្តទៅកាន់បទេស ត្រូវបានរឹតបន្តឹង និងមិនអាចធ្វើដំណើរទៅកម្សាន្តបានទៀត ដូច្នេះពួកគេត្រូវផ្លាស់ប្តូរមកកម្សាន្តក្នុងស្រក ។

លោកបន្តថា “ការធ្វើដំណើរកម្សាន្តក្នុងស្រុកនេះដែរ មួយចំនួនក៏មានជាផ្ទះលំហែកាយផ្ទាល់ និងខ្លះទៀតត្រូវស្នាក់នៅរីសតរួម ជាមួយភ្ញៀវដទៃទៀត”។

លោកបន្តថា កត្តានេះបានជំរុញឱ្យការអភិវឌ្ឍ លំនៅឋានលំហែកាយនៅក្នុងប្រទេសកម្ពុជាឃើញថា មានសន្ទុះខ្លាំងជាពិសេសនៅក្នុងឆ្នាំ២០២០និងឆ្នាំ២០២១ ក្នុងនោះដែរប្រជាពលរដ្ឋមួយចំនួន បានទិញជាផ្ទះលំហែរស្រាប់ និងមួយចំនួនទៀត ទិញជាដីសម្រាប់សង់ជាផ្ទះហើយដាំដំណាំ បន្លែសម្រាប់ជាការកម្សាន្តជួបជុំគ្រួសារ ពេលទំនេរពីការងារឬថ្ងៃបុណ្យទានធំៗជាដើម ។

លោកបន្ថែមថា ដោយសារតែមានតម្រូវការលើ លំនៅឋានលំហែកាយ ធ្វើឱ្យអ្នកអភិវឌ្ឍន៍ជាច្រើន ក៏ងាកទៅរកការអភិវឌ្ឍបែបផែនលំហែវិញ ដោយបានទិញដីចំការធំៗ ហើយពុះជាឡូត៏សម្រាប់លក់ ទៅអតិថិជនដែលមានតម្រូវការ ក្នុងការអភិវឌ្ឍជាផ្ទះលំហែរ។ មួយវិញទៀតអ្នកដែលមានដីធំៗស្រាប់ ក៏លក់មិនចេញក្នុងវិបត្តិពីព្រោះតែទំហំដីធំ និងមានទឹកប្រាក់ច្រើន ដូច្នេះដើម្បីលក់ចេញ គេក៏ពុះជាចម្រៀកៗ លក់ជាឡូត៏ៗជំនួសវិញ។

លោកប៊ូ សេងហ៊ួ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឺក៏បានឱ្យដឹងថា ក្នុងខេត្តកំពង់ស្ពឺ ក៏មានការអភិវឌ្ឍលើតំបន់លំហែកាយផងដែរ ដូចជា នៅផ្លូវ៥១ ផ្លូវជាតិលេខ៤ពីចំណុចត្រែងត្រយឹង ទៅពេជ្រនិល គីរីរម្យជាដើម ដោយក្នុងនោះអភិវឌ្ឍន៍ក៏បានបញ្ចេញសកម្មភាពរៀបចំដី សម្រាប់លក់ជូនទៅប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលមធ្យមឡើង ។

លោកបន្តថា “ម្ចាស់ដីដែលបានទិញដីហើយអភិវឌ្ឍន៍ដំណាំ ដោយមិនសូវបានផលខ្ពស់ ក៏ងាកទៅពុះជាដីឡូត៏ សម្រាប់លំហែកាន់តែច្រើន និងបានឃើញថា ទទួលបានផលចំណេញខ្ពស់ ជាងការដាំដុះដំណាំ ដោយទុកដំណាំនោះជូនដល់អតិថិជនអ្នកទិញដីរបស់ខ្លួន”។

លោកCooler Tanអគ្គនាយកគំរោងវិនិយោគដីលំហែរកាយបូកគោលែកបានមានប្រសាសន៍ឲ្យដឹងថា ទីផ្សារដីលំហែរ វាដល់ពេលវេលាសមស្រ​បសម្រាប់ការវិនិយោគហើយ ដោយសារប្រជាជនមានជីវភាពប្រសើរឡើង កម្រិតយល់ដឹងមានភាពទូលំទូលាយជាងមុន និងពួកគេកាន់តែរវល់កការងារ ហើយមានស្រ្តេសច្រើន ហេតុនេះការស្វែងរកកន្លែងលំហែរជារឿង មិនគាប់ជួនពេកនោះទេ។

លោកបន្តថា “មូលហេតុដដែលលោក ជ្រើសរើសយកខេត្តកំពត ជាទីតាំងវិនិយោ​គ​ ដោយសារកត្តាសំខាន់ៗជាច្រើន រួមមាន ទី១ មានហេដ្ឋារចនាសម្ព័ន្ឋ​ងាយស្រួល ក្នុងការតភ្ជាប់ជាមួយរាជធានីភ្នំពេញ ទី២ ខេត្តកំពតមានធនធា​នធម្មជាតិដ៏៏សម្បូរបែប ទី៣ ជាខេត្តមានប្រជាប្រិយភាព លើវិស័យទេស​ចរណ៍ ពិសេសភ្ញៀវទេសចរណ៍ក្នុងស្រុក និងទី៤ លោកចង់ផ្តល់ទស្សនទាននៃការអភភិវឌ្ឍន៍ថ្មី ដែលមានផាសុខភាព ចីរភាព និងការទទួលខុសត្រូវលើសង្គម៕

LEAVE A REPLY

Please enter your comment!
Please enter your name here