ដោយ:ស្រីលិះ
បាងកក: ក្រសួងពាណិជ្ជកម្មថៃបានប្រកាសកាលពី ថ្ងៃចន្ទថា ប្រទេសថៃ ទទួលបានការវិនិយោគបរទេសសរុបចំនួន ៨២,៥០១ ពាន់លានបាតកាលពីឆ្នាំមុន ដោយបង្កើតការងារចំនួន ៥,៤៥ ដល់ប្រជាជនថៃ។
ប្រទេសជប៉ុន នៅតែជាវិនិយោគិនបរទេសខ្ពស់បំផុត ដោយឈរនៅលំដាប់កំពូលជាមួយនឹង ២៣,២៦០ ពាន់លានបាត ឬ ២៨,៦ ភាគរយនៃការវិនិយោគសរុប។
សហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់លេខពីរ ដោយមានប្រាក់ចំនួន ៥,៩៤៨ ពាន់លានបាត (១៥,៤ ភាគរយ) និងប្រទេសសិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ៣ មានទំហំទុនវិនិយោគកើនដល់១០,៥៣០ ពាន់លានបាត (១៥,១ ភាគរយ)។
ភាគច្រើននៃអាជីវកម្មបរទេសចំនួន៥៧០ ដែលបានផ្តល់អាជ្ញាប័ណ្ណក្នុងឆ្នាំ ២០២១ គឺទាក់ទងទៅនឹងឧស្សាហកម្មថ្មី ឬ S-Curve ។ រដ្ឋាភិបាលកំពុងស្វែងរកការទាក់ទាញអាជីវកម្ម S-Curve ជាមួយនឹងការផ្សព្វផ្សាយការវិនិយោគ ក្នុងគោលបំណងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច។
ការវិនិយោគបរទេសត្រូវបានគេរំពឹងថា នឹងពង្រីកនៅឆ្នាំនេះចំពេលមានសញ្ញាថាតម្រូវការក្នុងស្រុក និងអន្តរជាតិបានចាប់ផ្តើមងើបឡើងវិញ។
លោក Sinit បាននិយាយថានិន្នាការ នៃការវិនិយោគក្នុងការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនថៃ ដើម្បីទទួលបានការលើកទឹកចិត្ត ពីក្រុមប្រឹក្សាវិនិយោគ នឹងជួយដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងស្រុក៕