ដោយៈ សុផារី
អាមេរិកៈ តម្លៃភាគហ៊ុនក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook បានធ្លាក់ចុះជាង២៣៧ពាន់លានដុល្លារ កាលពីថ្ងៃព្រហស្បតិ៍នេះ ដែលជាការធ្លាក់ចុះដ៏ធំបំផុត ក្នុងរយៈពេលមួយថ្ងៃនៅក្នុងប្រវត្តិសាស្រ្តនៃទីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិក។
ការធ្លាក់ចុះរបស់ក្រុមហ៊ុន Meta ព្រោះប្រាក់ចំណូលដែលតិចជាងការរំពឹងទុក បានកើនឡើងដល់កំពូលកំណត់ត្រា វ៉ាដាច់ក្រុមហ៊ុន Apple ដែលតម្លៃទីផ្សារភាគហ៊ុន ធ្លាប់បានធ្លាក់ចុះដល់១៨២ពាន់លានដុល្លារ ក្នុងខែកញ្ញា ឆ្នាំ២០២០កន្លងមក។
-->

ការធ្លាក់ចុះនេះ កើតឡើងនៅពេលដែលក្រុមហ៊ុន កំពុងដឹកនាំអាជីវកម្មបច្ចុប្បន្នរបស់ខ្លួន មាន Facebook Instagram និង WhatsApp ឆ្ពោះទៅរកបច្ចេកវិទ្យាពិភពនិម្មិតថ្មីmetaverse។

លោក Mark Zuckerberg បាននិយាយកាលពីថ្ងៃពុធថា Meta មានខាតបង់ ទឹកប្រាក់សុទ្ធចំនួន១០ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ដែលបណ្តាលមកពីការវិនិយោគរបស់ Meta លើ metaverse។
កន្លងមកទីផ្សារភាគហ៊ុនរបស់ Facebook ធ្លាប់ធ្លាក់ចុះខ្ពស់បំផុតចំនួន១១៩ពាន់លានដុល្លារ កាលពីឆ្នាំ២០១៨ ដែលបណ្តាលមកពី Facebook បានព្យាករណ៍ប្រាក់ចំណូលទាប ជាងការប៉ាន់ស្មានរបស់អ្នកវិភាគ៕