ដោយៈជេស៊ីកា
បាត់ដំបងៈ ផ្លូវជាតិដ៏សំខាន់ ដែលតភ្ជាប់ពីក្រុងសៀមរាប មកកាន់ក្រុងបាត់ដំបង និងភ្ជាប់ទីតាំងនៅតំបន់ណា បានបង្ហាញព៌តមានជាក់លាក់់បណ្តើរៗហើយ។
លោកអ៉ិន ដារ៉ាប្រធានក្រុមហ៊ុនKW Battambangបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី៤ មករានេះថា ខ្សែផ្លូវជាតិតភ្ជាប់ពីមមូលដ្ឋានខាងលើនេះ ត្រូវបានបង្ហើបឲ្យដឹងពីមន្រ្តីជាក់លាក់ហើយ ដោយផ្លូវនេះនឹងអូសចេញពីក្រុងសៀមរាប ឆ្លងកាត់ទន្លេសាប និងឆ្ពោះមកក្រុងបាត់ដំបង ដោយស្ថិតនៅតំបន់អូរតាគី ដែលភ្ជាប់គ្នាជាមួយផ្លូវក្រវ៉ាត់ក្រុងទី២ ស្ថិតក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង។
-->

លោកបន្តថា “”ដោយសារផែនការអភិវឌ្ឍន៍ច្បាស់លាស់ របស់រដ្ឋាភិបាល និងវិស័យឯកជនបាននិងកំពុងធ្វើឲ្យ ទីផ្សារអចលនទ្រព្យក្រុងបាត់ដំបងកើនឡើង ពិសេសចរន្តទិញលក់ដីធ្លីបានកើនឡើង”។ លោកបន្តថា “ជាក់ស្តែងតម្លៃដីនៅតំបន់ក្រវ៉ាត់ក្រុងទី២ មានតម្លៃចន្លោះពី២៥ទៅ១៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ អាស្រ័យលើទីតាំាំងនិងទំហំដីជាក់ស្តែង”។

លោកអ៉ិន ដារ៉ាបានបន្តថា គំរោងធំៗមួយចំនួនដូចជាគំរោងរបស់អ្នកឧកញ៉ាឡេង ណាវ៉ាត្រាទីមួយបានចាប់ផ្តើមសាងសង់ផ្ទះរួចហើយ ខណៈគំរោងទី២កំពុងចាក់បំពេញដីបណ្តើរៗ ហើយអ្នកទិញលំនៅដ្ឋានភាគច្រើនជាអ្នកក្រុងបាត់ដំបង ដែលគ្របដណ្តប់៥០ភាគរយ និង៥០ភាគរយទៀតជាប្រជាពលរដ្ឋមកពីខេត្តពោធិសាត់ បន្ទាយមានជ័យ ក្រុងប៉ោយប៉ែតនិងរាជធានីភ្នំពេញ។

ជាមួយគ្នានេះ លោកឧកញ៉ាភួ ពុយប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបងបានមានប្រសាសន៍ឲ្យដឹងផងដែរថា ទីតាំងផ្លូវដែលលោកទទួលបានពីក្រុមមន្រ្តីគឺស្ថិតនៅតំបន់អូរតាគី ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង គឺជាចំណុចដែលផ្លូវពីក្រុងសៀមរាប ត្រូវតភ្ជាប់មកកាន់ខេត្តបាត់ដំបង។
លោកបន្តថា “ជាមួយនឹងការរីកចម្រើនសេដ្ឋកិច្ច និងកំនើនជីវភាពរបស់ប្រជាពលរដ្ឋ បានធ្វើឲ្យខេត្តបាត់ដំបង មានការរីកចម្រើនខ្លាំងលើវិស័យអចលនទ្រព្យ ពិសេសផ្ទះតម្លៃសមរម្យ និងប្រភេទផ្ទះលំហែរ៕