ដោយ៖ សុផារី
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសថា នៅឆ្នាំនេះ នឹងត្រូវរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឡើងវិញ បន្ទាប់ពីខកខាន២ឆ្នាំរួចមកហើយ ដោយសារតែការរាតត្បាតជំងឺកូវីដ-១៩។
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវបានផ្អាករយៈពេល២ឆ្នាំមកហើយ ដោយសារតែការរាតត្បាតជំងឺកូវីដ-១៩ ប៉ុន្តែក្នុងឆ្នាំ២០២២នេះ គឺត្រូវធ្វើយ៉ាងណារៀបចំឱ្យបាន។






