ដោយៈ សុផារី
ភ្នំពេញៈ ក្រុមហ៊ុន NagaCorp ដែលជាប្រតិបត្តិកររបស់ណាហ្គាវើលដ៍ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជាបានប្រកាសថា ខ្លួនបានខាតធុនអស់១៤៧លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១ ដោយសាររងផលប៉ះពាល់ដោយការភាគច្រើន បណ្ដាល់មកកាស៊ីណូបានបិទទ្វារជាង៦ខែ នៅក្នុងឆ្នាំ២០២១។
កាលពីឆ្នាំ២០២០ ក្រុមហ៊ុនមានប្រាក់ចំណេញចំនួន១០២,៣លានដុល្លារអាមេរិក ខណៈការខាតធុននេះ តាមពីក្រោយចំណូលដុលបានធ្លាក់ចុះ៧៤,៣ភាគរយ សម្រាប់រយៈពេលដូចគ្នា។ ទោះជាយ៉ាងណាក្តី ក្រុមហ៊ុននេះកត់ត្រា ប្រាក់ចំណេញដុលមិនទាន់កាត់កងចំណាយពន្ធ និងផ្សេងៗ (ឬ EBITDA) ក្នុងឆ្នាំ ២០២១ នេះ មានចំនួន ២២,៤លានដុល្លារ ដែលធ្លាក់ដល់ទៅ ៩១% បើធៀបនឹងឆ្នាំ២០២០។
ជាលទ្ធផលក្រុមហ៊ុនបានបង្ហាញថា ខ្លួនមានចំណូលដុល ឬ GGR សរុប ២២៣,៥លានដុល្លារ ក្នុងឆ្នាំ២០២១ ដែលធ្លាក់ចុះប្រមាណ ៧៤,៣ភាគរយបើធៀបនឹងឆ្នាំ ២០២០។
ក្រុមហ៊ុនបាននិយាយថា “ទោះបីជាមានការធ្លាក់ចុះខ្លាំង នៅក្នុងអាជីវកម្មសម្រាប់ភ្ញៀវ VIP ដោយសារតែការរឹតបន្តឹងការធ្វើដំណើរ ក្នុងតំបន់ក៏ដោយ ប្រាក់ចំណូលដុលរបស់ក្រុមហ៊ុន មិនរងផលប៉ះពាល់ជាអវិជ្ជមានទេ ដោយសារស្ថិរភាព តម្រូវការពីផ្នែកទីផ្សារអតិថិជន Premium Mass និង Mass”។
គម្រោងអភិវឌ្ឍន៍ Naga3 ដែលមានទឹកប្រាក់៣,៥ពាន់លានដុល្លាររបស់ NagaCorp កំពុងដំណើរការបុកគ្រឹះ ដោយការងារសាងសង់អាគារសំខាន់ៗ នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់ការសាងសង់គ្រឹះ បន្ទប់ក្រោមដី និងជាន់ផ្ទាល់ដីរួចរាល់៕