ប្រទេសថៃកំពុងផ្លាស់ប្តូរឈ្មោះផ្លូវការរបស់រាជធានីខ្លួនទៅជាឈ្មោះវែងបំផុតក្នុងពិភពលោក

0

ដោយ៖ សុផារី

ប្រទេសថៃ៖ រាជរដ្ឋាភិបាលថៃ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានប្រកាសពីការផ្លាស់ប្ដូរឈ្មោះផ្លូវការនៃរាជធានីរបស់ប្រទេសថៃពី “បាងកក” ទៅជា “ក្រុងទេពមហានគរ” ប៉ុន្តែឈ្មោះធម្មតារបស់ខ្លួនគឺ “បាងកក” នឹងនៅតែត្រូវបានទទួលស្គាល់។

នេះបើតាមការរាយការណ៍របស់សារព័ត៌មាន Thai PBS នៅក្នុងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះថា តាមគោលការណ៍ ខុទ្ទកាល័យថៃបានអនុម័តការផ្លាស់ប្តូរឈ្មោះនេះហើយកាលពីថ្ងៃម្សិលមិញ ប៉ុន្តែឈ្មោះថ្មីនេះនឹងត្រូវបានប្រើប្រាស់ លុះត្រាណាត្រូវបានពិនិត្យអនុម័តដោយគណៈកម្មាធិការទទួលបន្ទុកពិនិត្យលើសេចក្តីព្រាងច្បាប់ទាំងអស់ និងមានការត្រួតពិនិត្យបន្ថែមពីក្រសួងការបរទេសថៃ។

ក្រុងថេបមហានគរ ឬ “ក្រុងថេប” ដែលប្រជាជនថៃភាគច្រើនហៅ គឺជាឈ្មោះកាត់នៃឈ្មោះផ្លូវការ Krungthepmahanakhon Amonrattanakosin Mahintharayutthaya Mahadilokphop Noppharatratchathaniburirom Udomratchaniwetmahasathan Amonphimanawatansathit Sakkathattiyawitsanukamprasit ដែលមានន័យថា “ទីក្រុងទេវតា ទីក្រុងដ៏អស្ចារ្យអមតៈ ទីក្រុងដ៏អស្ចារ្យនៃត្បូងទាំងប្រាំបួនអាសនៈ ស្តេចទីក្រុង ព្រះរាជវាំង ផ្ទះរបស់ព្រះដែលបានចាប់កំណើតឡើងដោយសារព្រះពិស្ណុការតាមបញ្ជារបស់ព្រះឥន្ទ្រ”។

យោងតាមសារព័ត៌មាន Thai PBS World បានឱ្យដឹងថា ឈ្មោះ “បាងកក” ត្រូវបានប្រើប្រាស់ចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០០១មក ហើយបានមកពីតំបន់ចំណាស់នៃរាជធានីដែលឥឡូវនេះត្រូវបានគេស្គាល់ថាជា បាងកកណូយ និងបាងកកយ៉ៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here