រោងចក្រដំឡើងរថយន្តអ៊ីស៊ូហ្ស៊ុ នឹងលេចរូបរាងនៅស្រុកសំរោងទង នាពេលឆាប់ៗខាងមុខនេះ

0

ដោយ៖ សុផារី

ខេត្តកំពង់ស្ពឺ ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុន K (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត អ៊ីស៊ូហ្ស៊ុ (ISUZU)។

បើតាមប្រភពក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គម្រោងរបស់ក្រុមហ៊ុន K (CAMBODIA) CO., LTD នេះ មានទុនវិនិយោគប្រមាណ ៧,៣លានដុល្លារអាមេរិក។

រោងចក្រតម្លើងរថយន្តនេះមានទីតាំងវិនិយោគស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងអាចបង្កើតការងារបានចំនួន ១៦៦កន្លែង។
កន្លងមក ក្រុមហ៊ុន RMA Cambodia បានចាប់ផ្តើមសាងសង់រោងចក្ររថយន្ត Ford លើផ្ទៃដី៤ហិកតា ស្ថិតនៅភូមិសាវ័ន ឃុំស្នាអន្យា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ គម្រោងនេះត្រូវបានអះអាងថា អាចស្រូបទាញកម្លាំងពលកម្មបានប្រមាណ៥០០នាក់ និងមានសមត្ថភាពអាចផលិតរថយន្តបានប្រមាណ១ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here