ក្រុមហ៊ុនLSCGកំពុងស្វែងរកក្រុមហ៊ុនដៃគូដើម្បីដេញថ្លៃលើការឌីសាញតម្លៃ៦០០លានដុល្លារក្នុងព្រលានយន្តហោះអន្តរជាតិតេជោ

0

ដោយៈគង់ សូរិយា

 ភ្នំពេញៈ ក្រុមហ៊ុនLSCGកំពុងស្វែងរកក្រុមហ៊ុនជាតិ អន្តរជាតិ ដើម្បីធ្វើជាដៃគូក្នុងការដេញថ្លៃគំរោងInterior Design& Décor  ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ ដែលមានទឹកប្រាក់រហូតដល់៦០០លានដុល្លារអាមេរិក។

អគ្គនាយកក្រុមហ៊ុនLSCGលោកលី សុខឆាយបានមានប្រសាសន៍  ឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២២ កុម្ភៈនេះថា ដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅបាននិងកំពុងវិវត្តន៍គួរឲ្យកត់សំគាល់ ដែលរហូតមកទល់ពេលនេះ ក្រុមហ៊ុនLSCGកំពុងស្វែងរកដៃគូ ដើម្បីសហការលើការដេញថ្លៃគំរោងInterior Design& Decor ក្នុងព្រលានយន្តហោះនេះ។

លោកបន្តថា “ព្រលានយន្តហោះ តម្លៃ១៥០០លានដុល្លារនេះ បាននិងកំពុងចាប់ផ្តើមការងាររបស់ខ្លួន ពិសេសការរៀបចំការឌីសាញផ្នែកខាងក្នុងអគារ ដែលមានទំហំទឹកប្រាក់រហូតដល់៦០០លានដុល្លារ”។

លោកលី សុខឆាយបានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកប​ដោយគតិបណ្ឌិតរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា និងដឹកនាំការងារផ្ទាល់ ដោយអ្នកឧកញ៉ាពុង ឃាវសែអគ្គនាយកក្រុមហ៊ុនOCIC បានធ្វើឲ្យកម្ពុជា កាន់តែលេចមុខមាត់លើឆាកអន្តរជាតិ ដោយសមិទ្ឋ​ផលធំៗជាច្រើនបានលេចឡើង ដើម្បីជំរុញនិងគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋ​កិច្ច សង្គម៕

LEAVE A REPLY

Please enter your comment!
Please enter your name here