វិស័យថាមពលអគ្គិសនីទាក់ទាញទុនវិនិយោគជាង១,៦៦ពាន់លានដុល្លារអាមេរិក

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ការអភិវឌ្ឍវិស័យអគ្គិសនីនៅកម្ពុជាមានកំណើនឡើងជាបន្តបន្ទាប់។ ក្នុងឆ្នាំ២០២១កន្លងទៅ កម្ពុជាទទួលបានទុនវិនិយោគសរុបលើវិស័យអគ្គិសនីចំនួន១.៦៦៩លានដុល្លារអាមេរិក ក្នុងនោះការវិនិយោគដោយអគ្គិសនីកម្ពុជាមានទឹកប្រាក់៦៤១លានដុល្លារអាមេរិក និងការវិនិយោគដោយវិស័យឯកជនមានទឹកប្រាក់ចំនយន១.០២៨លានដុល្លារអាមេរិក ។

បើតាមរបាយការណ៍របស់អាជ្ញាធរអគ្គិសនីចេញផ្សាយនៅថ្ងៃទី២៣ កុម្ភៈ២០២២ បានឱ្យដឹងថា ការវិនិយោគលើបណ្ដាញមានប្រវែង៤១.៤៨៨គីឡូម៉ែត្រ ក្នុងនោះ ការវិនិយោគដោយអគ្គិសនីកម្ពុជាមាន២០.១៥០គីឡូម៉ែត្រ និងការវិនិយោគដោយឯកជន មាន២១.៣៣៨គីឡូម៉ែត្រ ។

លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានមានប្រសាសន៍នៅក្នុងពិធីបូកសរុបការងាររបស់អាជ្ញាធរអគ្គិសនីនៅព្រឹកថ្ងៃទី២៣ កុម្ភៈ២០២២នៅសណ្ឋាគារស៊ូហ្វីតែល ថា អាជ្ញាធរអគ្គិសនីកម្ពុជាមានការងារសំខាន់២ដែលត្រូវអនុវត្តន៍រួមមានទី១ ការអភិវឌ្ឍការផ្គត់ផ្គង់អគ្គិសនី និងទី២ ការកែលម្អការផ្ដល់សេវាអគ្គិសនី ឱ្យអ្នកប្រើប្រាស់។

លោកបន្តថា គោលដៅនៃការអភិវឌ្ឍការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា ប្រទាក់គ្នាប្រមូលផ្ដុំប្រភពអគ្គិសនី ដែលបានអភិវឌ្ឍទាំងអសបញ្ចូលគ្នា រួចធ្វើការបែងចែកនិងអភិវឌ្ឍប្រភពអគ្គិសនី បញ្ចូលក្នុងប្រព័ន្ធជាបន្តបន្ទាប់ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាមានប្រភពអគ្គិសនី កើនឡើងទាន់តាមកំណើននៃតម្រូវការ។

លោកបន្ថែមថា ដើម្បីសម្រេចចក្ខុវិស័យនេះ ក្រសួងរ៉ែ និងថាមពលបានកំណត់ផែនការសកម្មចំនួន៣ ដើម្បីអនុវត្តដូចជា ទី១ ជំរុញការវិនិយោគអភិវឌ្ឍបង្កើនសមត្ថភាព ផលិតបញ្ជូន ចែកចាយ និងការតភ្ជាប់ បណ្ដាញឱ្យអ្នកប្រើប្រាស់អគ្គិសនី ឱ្យទាន់តាមផែនការកំណត់ ។

ទី២. ជំរុញការកែលម្អការផ្ដល់សេវាអគ្គិសនី ឱ្យអ្នកប្រើប្រាស់ឱ្យរឹតតែ ខ្លាំងធ្វើយ៉ាងណាឱ្យការផ្គត់ផ្គង់អគ្គិសនីមានគ្រប់គ្រាន់ មានចីរភាព អាចទុកចិត្តបាន មានគុណភាព និងមានតម្លៃសមរម្យ ។

ទី៣ ពង្រឹងយន្តការគ្រប់គ្រងការអភិវឌ្ឍនិងការផ្ដល់សេវាអគ្គិសនី ឱ្យរឹតតែ មានប្រសិទ្ធភាពដោយយកចិត្តទុកដាក់លើការពង្រឹងយន្តការស្ថាប័ន យន្តការវិនិយោគ យន្តការអាជីវកម្ម យន្តការបរិស្ថាន និងកិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងតំបន់ និងអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here