ក្រុមហ៊ុន លីស៊ីន បាយអូថេក ឯ.ក ចាប់បើកដំណើរការជាផ្លូវការហើយ ដោយនាំមកផលិតផលថ្មី ប្រឆាំងនឹងជំងឺកូវីដ-១៩មកកាន់​កម្ពុជា

0

ដោយ៖សូរិយា

ភ្នំពេញ ៖ ក្រុមហ៊ុន លីស៊ីន​ បាយអូថេក​  បានចាប់ដំណើរការប្រតិបត្តិការជាផ្លូវការ ព្រមទាំងបានរៀបចំកម្ម​វិធីសម្ពោធផលិតផលរបស់ខ្លួនយ៉ាងជោគជ័យកាលពីថ្ងៃទី​២៤ កុម្ភៈ ២០២២នេះ  ។

ក្រុមហ៊ុន លីស៊ីន បាយអូថេក ឯ.ក គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន លីស៊ីន គ្រុប នៅកម្ពុជា ដែលមានស្មារតីស្នូលគឺ ការយកចិត្តទុកដាក់ និងការថែទាំគ្រប់ជ្រុងជ្រុយ អមដោយការប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងការកសាងជីវិតដែលពោរពេញសុខុមាលភាព និងល្អឯក” គួបផ្សំនឹងការប្រកាន់ខ្ជាប់នូវគោលគំនិតក្នុងការស្រាវជ្រាវ និងនវានុវត្ដន៍ប្រកបដោយភាពច្នៃប្រឌិត និងការការពារបរិស្ថាន ក្នុងប្រតិបត្តិការអាជីវកម្មជីវវេជ្ជសាស្ត្រ ដែលមានសកម្មភាពស្នូលផ្តោតសំខាន់លើ​វិស័យសុខាភិបាលសម្រាប់មហាជន។

ក្រុមហ៊ុន លីស៊ីន បាយអូថេក ឯ.ក ប្រកាន់ខ្ជាប់នូវគោលគំនិតនវានុវត្ដន៍ និងការបង្កើតខ្សែសង្វាក់ផលិតផល ដែលមានតុល្យភាព ភាពសុខដុម ធម្មជាតិ មិនប៉ះពាល់ និងការពារដល់បរិស្ថាន។ អាជីវកម្មចម្បងរបស់ក្រុមហ៊ុន រួមមានជីវឱសថ អាហារបំប៉នសុខភាព កន្លែងថែទាំសុខភាព កន្លែងសម្រាកលំហែកាយ និងវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រ។ លើសពីនេះទៀត ក្រុមហ៊ុន លីស៊ីន បាយអូថេក ឯ.ក ក៏គ្រោងនឹងបង្កើតទីតាំងវេជ្ជសាស្រ្តលំដាប់ថ្នាក់អន្តរជាតិប្រចាំអាស៊ីអាគ្នេយ៍នៅ SNC ក្រុងលីស៊ីនថ្មីនៅខេត្តព្រះសីហនុ​ ហើយទៅថ្ងៃអនាគត ក្រុមហ៊ុននឹងផ្តោតលើការអភិវឌ្ឍគ្រប់វិសាលភាពក្នុងវិស័យសុខាភិបាលនៅកម្ពុជា។

ក្រុមហ៊ុន លីស៊ីន បាយអូថេក ឯ.ក ជឿជាក់ថា គុណភាពផលិតផលគឺជាមូលដ្ឋានគ្រឹះរបស់អាជីវកម្ម និងជាប្រភពនៃនវានុវត្តន៍ និងបច្ចេកវិទ្យា។ ទន្ទឹមនឹងកិច្ចខិតខំ​ស្រាវជ្រាវរបស់ខ្លួន ក្រុមហ៊ុន លីស៊ីន បាយអូថេក ឯ.ក ក៏បានសហការ​យ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនជីវបច្ចេកវិទ្យាជាច្រើន ដោយចាប់ផ្តើមពីការគ្រប់គ្រងប្រភពផលិតផល វត្ថុធាតុដើម រោងចក្រ GMP រហូតដល់ការបន្តចែកចាយដល់អ្នកប្រើប្រាស់ ដើម្បីធានាថា ផលិតផលខ្លួនពិតជាជួយការពារបរិស្ថាន មានសុវត្ថិភាព ប្រកបដោយវិជ្ជាជីវៈ និងមានគុណភាពខ្ពស់ ។

ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ប្រទេសជាច្រើនបានប្រើប្រាស់ធនធានមនុស្ស និងហិរញ្ញវត្ថុដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងការស្រាវជ្រាវ និងបង្កើតវ៉ាក់សាំង។ ស្របពេលជាមួយគ្នានេះផងដែរ ក្រុមហ៊ុនផលិតឱសថធំៗជុំវិញពិភពលោក អ្នកវិទ្យាសាស្ត្រ​ផ្នែកវេជ្ជសាស្ត្រ និងអ្នកវិទ្យាសាស្ត្រផ្នែកឱសថសាស្ត្រក៏បានចំណាយធនធាន​ហិរញ្ញវត្ថុ និង​កម្លាំងកាយចិត្តជាច្រើន ​ដើម្បី​បង្កើត​ឱសថ ​ដែលមាន​ប្រសិទ្ធភាពពិសេសក្នុងការ​​ព្យាបាល​ និង​កាត់បន្ថយ​អត្រាមរណភាពពីជំងឺកូវីដ-១៩។

ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្ដរបស់ក្រុមហ៊ុន លីស៊ីន បាយអូថេក ឯ.ក បានសហការ​ជាមួយបណ្តាអង្គភាពមានឈ្មោះល្បីល្បាញជាច្រើននៅលើពិភពលោក និងក្រុមហ៊ុន​ផលិតឱសថធំៗ ហើយបានឈានទៅបង្កើតផលិតផលប្រឆាំងនឹងជំងឺកូវីដ​-១៩ ចំនួនពីរមុខគឺ “COVHealth™” និង “តែផ្សំពីរុក្ខជាតិបុរាណ (Cao Ben Fang Yu Cha)” ហើយក៏បានក្លាយជាតំណាងលក់ផ្តាច់មុខប្រចាំនៅកម្ពុជារបស់ផលិផលបាញ់​សម្លាប់មេរោគ “Germagic” ។

“COVHealth™” គឺជាឱសថបុរាណចិនមានធាតុផ្សំច្រើនមុខ ប្រកបដោយភាពច្នៃប្រឌិត​​ថ្មី ដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ដោយក្រសួងសុខាភិបាល និងសុខុមាលភាព​​តៃវ៉ាន់ ហើយត្រូវបានផលិតឡើងដោយវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រចិនសែតៃវ៉ាន់ និងក្រុមគ្រូពេទ្យជំនាញខាងវេជ្ជសាស្ត្រចិនសែ។ ផលិត​ផលនេះ​គឺ​ជាផលិត​ផល​ឱសថ​បុរាណ​ចិន​ផ្សំ​ពី​រុក្ខជាតិ​សុទ្ធ និង​គ្មាន​ផល​រំខាន​អ្វី​ឡើយ ហើយគឺជា​ឱសថបុរាណចិន​ជម្រើស​ទី​មួយ​សម្រាប់​ប្រើ​ព្យាបាល​ជំងឺ​កូវីដ​-១៩។ តាមរយៈការធ្វើតេស្តជាច្រើនលើកច្រើនសាររួចមក បង្ហាញឲ្យឃើញថា ឱសថនេះអាចរារាំងសកម្មភាព និងការចម្លងរបស់វីរុស កាត់បន្ថយអាការៈជំងឺ បង្កើនល្បឿនជាសះស្បើយពីជំងឺរលាកសួត និងជួយឲ្យអ្នកជំងឺឆាប់ជាសះស្បើយឡើងវិញ។ នាពេលបច្ចុប្បន្ន ឱសថនេះមានលក់នៅអឺរ៉ុប អាមេរិក អូស្ត្រាលី អាហ្វ្រិក និងអាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងៗទៀតលើពិភពលោក។

ផលិតផល “Germagic” បានឆ្លងកាត់ការធ្វើតេស្តសាកល្បងតាមស្តង់ដាររបស់ទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក (EPA) ដែលប្រើប្រាស់ “មេរោគកូវីដ-១៩ពិត” ហើយលទ្ធផលបានបង្ហាញថា វាមា​នប្រសិទ្ធភាពសម្លាប់មេរោគ SARS-CoV-2 ដល់ទៅ ៩៩,៩%។ ផលិតផលនេះបានទទួលប្រកាសនីយបត្រតក្កកម្មជាង ១០ នៅជុំវិញពិភពលោក។

តែផ្សំពីរុក្ខជាតិបុរាណ គឺជាភេសជ្ជៈសុខភាព ដែលត្រូវបានបង្កើតឡើងជាពិសេសដោយក្រុមហ៊ុន លីស៊ីន បាយអូថេក ឯ.ក យោងទៅតាមលក្ខណសារពាង្គកាយ របស់មនុស្ស ដែលអាចបង្កើនភាពស៊ាំ ពង្រឹងការការពារផ្លូវដង្ហើមផ្នែកខាងលើ និងសួត ព្រមទាំងបង្កើតប្រព័ន្ធការពាររាងកាយក្នុងខ្លួនទៀតផង។ លើសពីនេះទៀត តែនេះផលិតឡើងតាមរូបមន្តសម្ងាត់ពិសេស ដែលអាចរក្សាប្រសិទ្ធភាពការពារ​របស់វាបានល្អបំផុត ដោយមិនចាំបាច់ត្រូវឆុង និងស្ងោរយូរឡើយ។

បច្ចុប្បន្ននេះ ទោះបីពិភពលោកចាប់មានប្រក្រតីភាពឡើងវិញបន្តិចម្តងៗ ក្រោយពីការផ្ទុះជំងឺរាតត្បាតមួយនេះក្តី វត្តមាននូវថ្នាំព្យាបាលកូវីដ-១៩ថ្មីនេះ ប្រៀបដូចជាការ​បំពាក់បន្ថែមនូវអាវុធដ៏មានអានុភាពក្នុងការប្រឆាំងនឹងជំងឺរាតត្បាតជាសាកលនេះ ហើយការដាក់ឲ្យប្រើប្រាស់ថ្នាំ COV Health និង Germagic នៅកម្ពុជាប្រៀបដូចជាការចាក់បន្ថែមថ្នាំខ្លាំងមួយទៀត សម្រាប់ប្រជាជនគ្រប់ជាតិសាសន៍ក្នុងប្រទេសកម្ពុជាផងដែរ។

ក្រោមវត្តមានរបស់កងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទាំងបីគឺ “វ៉ាក់សាំង + ឱសថ + ថ្នាំបាញ់សម្លាប់មេរោគ” ការគ្រប់គ្រងជំងឺកូវីដ-១៩ នៅកម្ពុជានឹងកាន់តែមានភាពប្រសើរឡើង ការងើបឡើងនៃសេដ្ឋកិច្ចសកលក៏កាន់តែស្ទុះល្បឿនទៅមុខ ហើយយើងជឿជាក់ថា ជំងឺកូវីដ-១៩ នឹងបញ្ចប់ក្នុងពេលឆាប់ៗដីខ្លីខាងមុខនេះ ។

LEAVE A REPLY

Please enter your comment!
Please enter your name here