ដោយៈសុផារី
ភ្នំពេញៈ ជាប្រទេសដែលទទួលបានផលចំណេញ ពីការវិនិយោគអចលនទ្រព្យខ្ពស់លំដាប់ទី៣ នៅក្នុងប្រទេសអាស៊ី ក្នុងអត្រា៥,៣៣ភាគរយ បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី។

ដោយៈសុផារី
ភ្នំពេញៈ ជាប្រទេសដែលទទួលបានផលចំណេញ ពីការវិនិយោគអចលនទ្រព្យខ្ពស់លំដាប់ទី៣ នៅក្នុងប្រទេសអាស៊ី ក្នុងអត្រា៥,៣៣ភាគរយ បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី។

ប្រទេសឥណ្ឌូនេស៊ី ទទួលបានផលចំណេញពីការវិនិយោគ ពិសេសការជួលសរុបខ្ពស់បំផុតដល់ទៅ៧,០៩ភាគរយ និងប្រទេសហ្វីលីពីនក្នុងចំណាត់ថ្នាក់ទី២ ក្នុងអត្រា៦,១៣ភាគរយ។

យោងតាមគេហទំព័រ ឬវេបសាយវាយតម្លៃអចលវត្ថុពិភពលោកមួយ ឈ្មោះ Globalpropertyguide បានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជាលំដាប់ទី៣បែបនេះ ខណៈប្រទេសជិតខាងកម្ពុជា ដូចជាប្រទេសថៃ តាមពីក្រោយកម្ពុជា ក្នុងអត្រាចំណេញពីការវិនិយោគក្នុងកម្រិត៥,១៣ភាគរយ ប្រទេសវៀតណាមក្នុងអត្រា៤,៣៣ភាគរយ។

ប្រទេសនៅក្នុងតំបន់អាស៊ីផ្សេងទៀតមាន ប្រទេសម៉ាឡេស៊ីក្នុងអត្រា៣,៧៣ភាគរយ ប្រទេសសិង្ហបុរីក្នុងអត្រា៣៣ភាគរយ ប្រទេសជប៉ុនក្នុងអត្រា២,៦៦ភាគរយ ហុងកុងក្នុងអត្រា២,៣៥ភាគរយ ប្រទេសចិនក្នុងអត្រា២,១ភាគរយ និងតៃវ៉ាន់ ២,០៦ភាគរយ៕
