ដោយៈ គង់ សូរិយា
ភ្នំពេញៈ ស្របពេលនិន្នាការ និងរសនិយមរបស់ប្រជាពលរដ្ឋ និយមការស្តាប់ ច្រើនជាងការអាន គេហទំព័រ Propertyarea.asia បានបង្កើតផេកថ្មីមួយ ដាក់ឈ្មោះ Property Area TV ដើម្បីពង្រីកការផ្សព្វផ្សាយព៌តមានថ្មីៗ ដល់សារធារណៈជន។
សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia លោកយិន លាងគង់ បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២៧ មេសាកន្លងមកថា ការបត់បែនតាមរសនិយម និងចំណង់ចំណូលចិត្តរបស់ប្រជាពលរដ្ឋ ជាផ្នែកមួយដ៏សំខាន់ ដើម្បីឲ្យអាជីវកម្មណាមួយអាចរសរានយូរអង្វែង និងទទួលបានការគាំទ្រពីសាធារណៈជន។
-->
លោកបន្តថា “ការលើកកំពស់គុណភាពព៌តមាន គុណភាពព៌តមានជាវីដេូ តាមរយៈអត្ថបទស្រាវជ្រាវនានា ជាអ្វីដែលយើងបានពង្រីក និងពង្រឹងជាប់ជាប្រចាំ ដើម្បីសារធារណៈជន និងអាចបំពេញការស្រេកឃ្លានចំណេះដឹង និងព៌តមានថ្មីៗសំរាប់ពួកគេ”។ លោកបន្តថា “រាងកាយមនុស្សត្រូវការអាហារ ដើម្បីទទួូលបានសុខភាពល្អ ហើយខួរក្បាលដែលជាផ្នែកមួយនៃរាងកាយ ក៏ត្រូវការចំណេះដឹង ដើម្បីអាចវិភាគលើព្រឹត្តិការណ៍ ឬសកម្មភាពប្រចាំថ្ងៃដែលខ្លួនត្រូវធ្វើផងដែរ”។
លោកយិន លាងគង់ បានបន្តថា បច្ចុប្បន្ន ក៏ដូចជាកន្លងមក បណ្តាញទំនាក់ទំនងសង្គម (FACEBOOK) បានធ្វើបច្ចុប្បន្នភាពជាប្រចាំ ដោយមួយខែធ្វើម្តងឬពីរដង តិចឬច្រើនជាងនេះ ដែលធ្វើឲ្យអ្នកធ្វើអាជីវកម្មលើបណ្តាញទំនាក់ទំនងសង្គមមួយនេះ ត្រូវតែធ្វើបច្ចុប្បន្នភាពចំណេះដឹងទាក់ទងនឹងមុខជំនួញរបស់ពួកគេជាប្រចាំ ដែលនេះជានិន្នាការថ្មីមួយធ្វើឲ្យអ្នកធ្វើជំនួញ ឬម្ចាស់អាជីវកម្មនានា ដែលពឹងផ្អែកលើបណ្តាញនេះ មានការឈឺក្បាលជាប្រចាំ។
លោកបន្តថា “ការចុច LIKE លើផេក Property Area TV គឺជាការចូលរួមលើកកំពស់ ក៏ដូចជា វិនិយោគលើចំណដឹងរបស់ខ្លួនដោយឥតគិតថ្លៃ ដែលគេហទំព័រ Propertyarea.asia នឹងផ្សព្វផ្សាយព៌តមានជាវីដេអូថ្មីៗ និងមានមាតិកាកាន់តែច្រើននាពេលអនាគត ដើម្បីបំពេញនូវពុទ្ឋិ ក៏ដូចជាចំណេះដឹងដល់សាធារណៈជនជាប្រចាំ និងនៅតែបន្តធ្វើបច្ចុប្បន្នភាព ដើម្បីលោក អ្នកជានិច្ច៕
នេះជាផេកថ្មីដែលយើងបានបង្កើត៖ Property Area TV