ដោយៈគង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ បានបង្ហើបឲ្យដឹងពីវិធីសាស្រ្តមួយចំនួន ដែលអ្នកបើកបរត្រូវដឹង នៅពេលធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ។
ដោយៈគង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ បានបង្ហើបឲ្យដឹងពីវិធីសាស្រ្តមួយចំនួន ដែលអ្នកបើកបរត្រូវដឹង នៅពេលធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ។
លោកវ៉ាស៊ីម សូរិយាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបង្ហើបឲ្យដឹងនារសៀលថ្ងៃទី៣ ឧសភាកន្លងមកថា ការធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ប្រសិនជាអ្នកបើកបរមិនចេះប្រើប្រាស់ផ្លូវ អាចប្រឈមមុខនឹងគ្រោះថ្នាក់ ដែលការពិតការប្រើប្រាស់ឬបើកបរលើផ្លូវនេះ បើសិនជាអ្នកវ៉ាឆ្វេងរួច ប៉ុន្តែល្បឿនរបស់ខ្លួននៅមានកម្រិត ត្រូវងាកមកខាងស្តាំដៃ ដើម្បីរក្សាសុវត្ថិភាព ព្រោះផ្លូវនេះអ្នកបើកបរ ត្រូវបើកក្នុងល្បឿនលឿន។
លោកបន្តថា “អ្នកដំណើរមិនអាចជិះបញ្រ្ជាសផ្លូវនោះទេ ព្រោះផ្លូវនេះ ត្រូវមានការគ្រប់គ្រងច្បាស់លាស់ ដោយក្រុមហ៊ុន China Road and Bridge ហេតុនេះ អ្នកបំពានទិសចរាចរណ៍(បើកបញ្រ្ចាស)នោះទេ ទោះបីជាត្រូវគេបុកក៏ដោយ ក៏ត្រូវតែរ៉ាប់រងសំណងឲ្យគេផងដែរ”។
លោកបន្តថា “ទំហំផ្លូវនេះមិនធំទេ គឺមានទំហំ២៤ម៉ែត្រទទឹង ដែលមានសួនកណ្តាល គឺម្ខាងៗទំហំ១២ម៉ែត្រ និងមាន២គន្លងរថយន្ត ដូចគ្នានឹងផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦អាសព្វថ្ងៃនេះ”។
លោកវ៉ាស៊ីម សូរិយាបានបន្តថា តាមផែនការផ្លូវនេះ នឹងបើកដំណើរការសាកល្បងនៅខែកក្កដាខាងមុខនេះ ព្រោះបច្ចុប្បន្នការសាងសង់បានបញ្ចប់ហើយ នៅសល់តែការដាក់ស្លាកសញ្ញា និងសាងសង់របងមិនឲ្យមានសត្វពាហនៈ ឬមនុស្សឆ្លងកាត់ឡើយ។
បើយោងតាមផេកផ្លួវការរបស់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុបានឲ្យដឹងថា អ្នកបើកបរលើផ្លូវនេះមិនអាចបើកត្រលប់ក្រោយ មិនអាចឈប់នៅកន្លែងដែលគ្មានការអនុញ្ញាត្ត និងមិនអនុញ្ញាត្តឲ្យម៉ូតូ រម៉កបើកបរលើផ្លូវនេះបានឡើយ៕