រដ្ឋមន្ត្រី​កម្ពុជា៖ អាស៊ាន​ចង់​ឲ្យ​សមាជិក​ខ្លួន​បង្កើត​ទីក្រុង​វៃឆ្លាត​ឲ្យ​បាន​ច្រើន

0

ដោយ វុត្ថា

ភ្នំពេញ៖ សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (Asean) ចង់អោយ​សមាជិក​រប​ស់​ខ្លួន​បង្កើត​ទីក្រុង​វៃឆ្លាត (  Smart City) ដែល​គ្រប់គ្រង​ដោយ​បច្ចេកវិទ្យា​អោយបាន​កាន់តែច្រើន និង​ឆាប់រ​ហ័យ ដើម្បី​ឆ្លើយតប​ទៅនឹង​ការរីកចម្រើន​បច្ចេកវិទ្យា ឬ​ប​ដិ​វដ្ត​ន៍​ឧស្សាហកម្ម​ទី៤នៅក្នុង​ពិភពលោក។

លោក ហង់ ជួនណា​រ៉ុង រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ថ្លែង​អោយដឹង​កាលពី​ថ្ងៃទី១៩ វិច្ឆិកា​កន្លងមក​ថា  នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៣ នាយករដ្ឋមន្ត្រី​ប្រទេស​សឹង្ហ​បុរី និង​ជា​ប្រធាន​កិច្ចប្រជុំ លោក​Lee Hsien Loong បាន​ជម្រុញ​អោយ​ប្រទេស​ជា​សមាជិក​ទាំងអស់​បង្កើត​ទីក្រុង​វៃឆ្លាត។ ជាមួយគ្នា​នោះ មេដឹកនាំ​អាស៊ាន​ក៏បាន​អនុម័ត​លើ​ក្របខ័ណ្ឌ​ស្ដីពី បណ្ដាញ​ទីក្រុង​ឆ្លាត​វៃ​សំដៅ​ត​ភ្ជាប់​ទីក្រុង​ចំនួន ២៦ ដើម្បី​កែលំអ​សេវាកម្ម​សាធារណៈ និង​នាំមក​នូវ​ឱកាស​សេដ្ឋកិច្ច​ជាច្រើន​ថែមទៀត សម្រាប់​ប្រជាជន។

លោក​ពន្យល់ថា ទីក្រុង​វៃឆ្លាត ឬ Smart City នេះ គឺជា​ទីក្រុង​ដែល​គ្រប់គ្រង​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​បំពាក់​ដោយ​កាមេរ៉ា​សុវត្ថិភាព​គ្រប់​ទីកន្លែង នៅពេល​មាន​ឧក្រឹដ្ឋ​កម្ម​ដូចជា​ចោ​ឆក់ ឬ​ប្លន់​ជាដើម អាច​ឆែក​តាម​កាមេរ៉ា​សំគាល់​មុខ នឹង​អាច​ចាប់បានភ្លាមៗ និង​ការគ្រប់គ្រង​ប្រព័ន្ធ​ភ្លើង​បិត​ដោយ​ស្វ័យប្រវត្តិ ឬ​បញ្ជា​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​បិតទ្វា​ផ្ទះ​ដើម។

ដើម្បី​ទាក់ទាញ​អ្នក​វិយោគ​មក​កម្ពុជា ការគ្រប់គ្រង​ទីក្រុង​វៃឆ្លាត ឬ​ការបង្កើត​ឧស្សាហកម្ម​ថ្មី​នេះ  គឺ​ប្រទេស​កម្ពុជា​ត្រូវការ អ្នក​ដែលមាន​ចំណេះ​ទៅលើ​បច្ចេកវិទ្យា​ច្បា​ល់លា​ស់។

លោក​ហង់ ជួន ណា​រ៉ុ​ន​បាន​បន្តថា ដូច្នេះ​ក្រសួង​ត្រូវតែ​បង្កើត​សាលា ដើម្បី​បង្រៀន​បច្ចេកវិទ្យា ដើម្បី​ជម្រុញអោយមាន​បំ​ណិ​ន ចំណេះ ជំនាញ និង​មាន​ទុន​ក្នុងការ​វិនិយោគ​បន្ថែមទៀត​ទៅលើ​វ័យ​ទាំងនេះ ព្រោះ​ប្រទេស​កម្ពុជា​មានការ​កង្វះខាត​ថវិកា ក្នុងការ​វិនិយោគ តែ​យ៉ាងណាក៏ដោយ​ប្រទេស​កម្ពុជា​កំពុងតែ​ដើរ​ទៅមុខ​បន្តិចម្តង។

ប្រទេស​ជា​សមាជិក​មួយចំនួន​នៅក្នុង​តំបន់​អាស៊ាន​នេះ  បាននិងកំពុង​អភិវឌ្ឍន៍​ទីក្រុង​របស់ខ្លួន​ទៅជា​ទីក្រុង​វៃឆ្លាត (Smart City) ដូចជា​ទីក្រុង​សឹង្ហ​បុរី ទីក្រុង​ហាន់​ណូយ​របស់​ប្រទេស​វៀតណាម ទីក្រុង​ហ្សា​កាតា​របស់​ប្រទេស​ឥណ្ឌូ​នេះ​ស៊ី ទីក្រុង​កូ​ឡា​ឡាំ​ពួ​របស់​ប្រទេស​ម៉ាឡេស៊ី ទីក្រុង ម៉ាន់​ដា​ឡៃ របស់​ប្រទេស​ភូមា និង ទីក្រុង​ភូ​កេ​តរបស់​ប្រទេស​ថៃ​ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here