លំហូរសាច់ប្រាក់របស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យចិនបានធ្លាក់ចុះជាង ២០ភាគរយ

0

ដោយ: លាងហួរ

ប៉េកាំង: លំហូរសាច់ប្រាក់របស់អ្នកអភិវឌ្ឍន៍ អចលនទ្រព្យចិនបានធ្លាក់ចុះយ៉ាងខ្លាំងនៅឆ្នាំ២០២២នេះ ក្រោយពីមានកំណើនថេរក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ នេះបើយោងតាមក្រុមហ៊ុន Oxford Economics ។

ទិន្នន័យបានបង្ហាញថា លំហូរសាច់ប្រាក់របស់អ្នកអភិវឌ្ឍន៍ គិតពីដើម​ឆ្នាំនេះ រហូតដល់ខែកក្កដាបានធ្លាក់ចុះ២៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ លើមូលដ្ឋានប្រចាំឆ្នាំ នេះបើយោងតាមការវិភាគពីសេដ្ឋវិទូនាំមុខរបស់ក្រុមហ៊ុនគឺលោក Tommy Wu។

ទិន្នន័យបានបង្ហាញថា នេះគឺជាការធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីយ៉ាងហោចណាស់ឆ្នាំ២០០៩មក។ មូលនិធិសរុបគិតត្រឹមខែកក្កដាមានចំនួន១៥,២២ពាន់ពាន់លានយ័ន (២,២៧ពាន់ពាន់លានដុល្លារ) លើមូលដ្ឋានប្រចាំឆ្នាំធៀបនឹង២០,១១ពាន់ពាន់លានយន់ក្នុងឆ្នាំ២០២១។

ការ ធ្លាក់ ចុះ នេះ កើត ឡើង នៅ ពេល ដែល តម្រូវ ការ ឥណទាន ក្នុង ប្រទេស ចិន បាន ខុសពីការ រំពឹង ទុក ក្នុង ខែ កក្កដា។

ប្រហែលពីរឆ្នាំមុន ទីក្រុងប៉េកាំងបានចាប់ផ្តើម បង្ក្រាបលើអ្នកអភិវឌ្ឍន៍ដែលពឹងផ្អែកខ្លាំងលើការខ្ចីបំណុល។
គួរកត់សម្គាល់ថាក្រុមហ៊ុន Evergrande បានខកខានសងបំណុលកាលពីចុងឆ្នាំមុន ខណៈពេលដែលអ្នកវិនិយោគ បានងាកមកប្រុងប្រយ័ត្នលើក្រុមហ៊ុនអចលនទ្រព្យរបស់ចិន។

ឥឡូវនេះអ្នកអភិវឌ្ឍន៍ ប្រឈមមុខនឹងហានិភ័យ នៃការបាត់បង់ប្រភពសាច់ប្រាក់ដ៏សំខាន់មួយទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here