ដោយ: លាងហួរ
សឹង្ហបុរី: ជនជាតិចិន បានក្លាយជាអ្នកទិញផ្ទះច្រើនជាងគេ ក្នុងប្រទេសសឹង្ហបុរីក្នុងត្រីមាសទីពីរនៃឆ្នាំនេះ ខណៈដែលមនុស្សជាច្រើនបានរកឃើញថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ មានស្ថិរភាពជាងបណ្តាប្រទេស ក្នុងតំបន់របស់ខ្លួន។
ជនជាតិចិនដីគោក បានទិញផ្ទះល្វែង និងខុនដូចំនួន៣៩១នៅក្នុងប្រទេសសឹង្ហបុរីកាលពីត្រីមាសមុន។ នេះបើយោងតាមទិន្នន័យចងក្រងដោយវេទិកាភ្នាក់ងារអចលនទ្រព្យ ដែលមានមូលដ្ឋាននៅសិង្ហបុរី OrangeTee & Tie កើនឡើងពី២៨១ក្នុងត្រីមាសទីមួយ។
ចំនួននៃការទិញផ្ទះដោយពលរដ្ឋចិន បានឡើងដល់កំណត់ត្រា ចំនួន៤៦៧នៅ ត្រីមាសទីពីរឆ្នាំមុន ហើយ និងតាមពីក្រោយដោយត្រីមាសពីរទៀតជាង៤០០ មុននឹងធ្លាក់ចុះមកវិញខណៈ ដែលវីរុសអូមីក្រុងបានរាតត្បាត។
លោកស្រី Christine Sun អនុប្រធានជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងវិភាគរបស់ក្រុមហ៊ុន OrangeTee & Tie បានឱ្យដឹងថា ជនជាតិចិនដែលមានទ្រព្យសម្បត្តិកាន់តែច្រើន កំពុងទិញអចលនទ្រព្យវិនិយោគ និងផ្ទះល្វែងប្រណីតថ្មីៗជាញឹកញាប់។
លោកស្រី Sun បាននិយាយថាឥឡូវនេះ អ្វីដែលយើងកំពុងឃើញគឺអ្នកទិញជនជាតិចិន កំពុងស្វែងរកទិញអចលនទ្រព្យប្រណីតៗ ក្នុងប្រទេសសឹង្ហបុរីកាន់តែច្រើនឡើងៗ។
លោកស្រីបានបន្ថែមថា “ប្រទេសនេះមានស្ថិរភាពនយោបាយ និងគ្មានគ្រោះមហន្តរាយធម្មជាតិ ដោយមានជនជាតិចិនមួយចំនួន បានរស់នៅទីនោះរួចហើយ ដើម្បីសិក្សា និងធ្វើអាជីវកម្ម”៕