ដោយៈ ជេស៊ីកា
ភ្នំពេញៈ វាគ្មិនជាតិ និងអន្តរជាតិចំនួន៤រូប នឹងចែករំលែកចំណេះដឹងក្នុងសិក្ខាសាលាស្តីពី “ឱកាសនៃការវិនិយោគក្នុងវិស័យអចលនទ្រព្យ”។
លោកឧកញ៉ា ម៉ន សុខា
សិក្ខាសាលានេះ នឹងរៀបចំឡើងនៅសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា ដែលមានទីតាំងនៅជិតផ្សារទំនើបAEON Mall2 ស្ថិតនៅក្នុងបុរីThe Premiures។
-->
វាគ្មិនដែលមានជំនាញក្នុងវិស័យអចលនទ្រព្យជាច្រើនឆ្នាំ ដែលនឹងចែករំលែក្នុងសិក្ខាសាលានោះរួមមាន លោកឧកញ៉ា ម៉ន សុខា ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា។
លោក រស់ សុវណ្ណថា
លោក រស់ សុវណ្ណថា អគ្គលេខាធិការសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា។ លោក Yoshi Takita ទូតសុឆន្ទៈ នៃសមាគម Long Island Board of REALTORS (LIBOR) និងជាសមាជិកសមាគម National Association of REALTORS®។
លោក Yoshi Takita
លោកឧកញ៉ា ម៉ាន់ ច័ន្ឌ ឌី ទីប្រឹក្សាសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន IQI Cambodia។
លោកឧកញ៉ា ម៉ាន់ ច័ន្ឌ ឌី
សិក្ខាសាលាដ៏មានសារៈសំខាន់នេះ នឹងប្រារពធ្វើឡើងនៅថ្ងៃទី៣ កញ្ញាខាងមុខនេះ៕