ដោយ៖ ដួង ចន្ទ្រា
ភ្នំពេញ៖ ក្នុងគោលដៅផ្តល់ភាពស៊ីវិល័យ និងពីចំណេះដឹងនៃការរស់នៅតាមខុនដូនៅកក្រុងភ្នំពេញ ក្រុមហ៊ុន Urban Living Solutions គ្រោងសាងសង់ខុនដូចំនួន៤ពាន់យូនីត នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រនៅពេលឆាប់ៗខាងមុខនេះ។
ដោយ៖ ដួង ចន្ទ្រា
ភ្នំពេញ៖ ក្នុងគោលដៅផ្តល់ភាពស៊ីវិល័យ និងពីចំណេះដឹងនៃការរស់នៅតាមខុនដូនៅកក្រុងភ្នំពេញ ក្រុមហ៊ុន Urban Living Solutions គ្រោងសាងសង់ខុនដូចំនួន៤ពាន់យូនីត នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រនៅពេលឆាប់ៗខាងមុខនេះ។
ថ្នាក់ដឹកនាំក្រុមហ៊ុនខាងលើនេះ បានថ្លែងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះដោយសារមិនមានការអនុញ្ញាត្តពីក្រុមហ៊ុនបានឲ្យដឹងថា គំរោងខុនដូនេះស្ថិតនៅលើផ្ទៃដីប្រមាណ៦ហិកតា ស្ថិតក្នុងសង្កាត់ចក្រអង្រែលើ រាជធានីភ្នំពេញ ពោលគឺស្ថិតនៅស្របគ្នានឹងផ្លូវ៦០ម៉ែត្រ និងផ្លូវជាតិលេខ។ គំរោងនេះនឹងចាប់ផ្តើមក្នុងដំណាក់កាលទី១ ជាមួយផ្ទះចំនួន៩០០យូនីត និងជាលំនៅដ្ឋានមានភាពសមរម្យ ដោយផ្ទះនិមួយៗមានតម្លៃត្រឹមជាង៣ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ។
លោកបន្តថា “អ្នកវិនិយោគគំរោងនេះ មានបំណងផ្តល់នូវជីវិតស៊ីវិល័យ និងបែបបទនៃការរស់នៅខុនដូនៅកម្ពុជាជាលើកតំបូង ទើបក្រុមហ៊ុនវិនិយោគគំរោងមានតម្លៃសមរម្យ ជាមួយនឹងការបំពាក់សេវាកម្មជាច្រើនទៀត។លោកបន្តថា “ក្នុងគំរោងនេះមានសាលប្រជុំសម្រាប់និស្សិត បណ្ណាល័យ ហាងកាហ្វេ ភោជ នីយដ្ឋាន សេវាកម្មកំសាន្ត សេវាកម្មហាត់ប្រាណជាដើម។
តាមផែនការរបស់ Urban Living Solutions ការសាងសង់ខុនដូនេះគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០១៨ខាងមុខនេះ។
អ្នកនាង អាន សុធីតា នាយិការគ្រប់គ្រងទូទៅនៃក្រុមហ៊ុន CBRE Cambodiaបានថ្លែងថា ការចាប់យកទីផ្សារសម្រាប់ប្រជាជនមានជីវភាពមធ្យម និងក្រោមមធ្យមជារឿងល្អ ព្រោះវាជាមូលដ្ឋានទីផ្សារពិតប្រាកដក្នុងវិស័យនេះ ដោយសារប្រជាជនកក្រុមនេះមានចំនួនច្រើន និងកំពុងកើនឡើងនៅកម្ពុជា។
អ្នកនាងបន្តថា “ពេលផ្តល់ប្រឹក្សាជាមួយអ្នកវិនិយោគ ខ្ញុំតែងតែជំរុញឲ្យពួកគេវិនិយោគលើគំរោងលំនៅដ្ឋានមានតម្លៃសមរម្យ ជាជាងលំនៅដ្ឋានខុនដូតំលៃ ប្រណីត ដែលការលក់មានភាពយឺតយ៉ាវនៅក្នុងទីផ្សារ។
យោងតាមការសិក្សារបស់ក្រុមហ៊ុននេះ CBRE Cambodia បានរកឃើញថា ទីផ្សារខុនដូឆ្នាំនេះមានភាពល្អប្រសើរ ដោយសារការលក់មានកំណើនល្អប្រសើរឡើងវិញ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕